Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ​សិង្ហបុរី​​​​ស៊ើប​លើក​រណី​រលាក​ក្រពះ​​នៃ​​បុគ្គលិក​៦០​នាក់​ នៅ​​ក្រុមហ៊ុនមេ​​ Tiktok

បានផុស

នៅ

បុគ្គលិកByteDance ដែលជាមេ TikTok ៦០នាក់ធ្លាក់ខ្លួនឈឺជំងឺរលាកក្រពះ​នៅសិង្ហបុរី ខណៈទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) កំពុងស៊ើបអង្គេតរកមូលហេតុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​៣១​ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) និងក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃអង្គារថា មនុស្សចំនួន ៦០នាក់បានកើតរោគសញ្ញានៃជំងឺរលាកក្រពះ ហើយ៥៧នាក់ក្នុងចំណោមពួកកំពុងព្យាបាលនៅមន្ទីរពេទ្យ។

នៅថ្ងៃកើតហេតុកងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បានឲ្យដឹងថា ការិយាល័យរបស់ខ្លួនបានទទួលការហៅទូរសព្ទបន្ទាន់សុំជំនួយផ្នែកវេជ្ជសាស្រ្តជាច្រើន ខណៈមានរថយន្តសង្គ្រោះសរុបចំនួន ១៧គ្រឿងត្រូវបានដាក់ពង្រាយ។

ក្រុមហ៊ុន​ ByteDance បានសហការជាមួយអ្នកលក់ខាងក្រៅដែលមានអាជ្ញាប័ណ្ណ ដើម្បីផ្តល់ម្ហូបអាហារសម្រាប់ការិយាល័យរបស់ខ្លួន ហើយអាហារទាំងនោះមិនត្រូវបានរៀបចំ ឬចម្អិននៅការិយាល័យរបស់ខ្លួនក្នុងប្រទេសសិង្ហបុរីទេ។

ជាមួយគ្នានេះនៅក្នុងការប្រកាសរបស់ក្រុមហ៊ុន ByteDance បានឲ្យដឹងថា បុគ្គលិកនៅការិយាល័យ One Raffles Quay របស់ខ្លួនបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានទៅ​បរិភោគ​អាហារ​នៅអាហារដ្ឋាននៅជាន់ទី២៦។ ByteDance ក៏កំពុងយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុនេះ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់ម្ហូបអាហារ ដើម្បីកំណត់ពីមូលហេតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈផ្នែកអាហារប៊ូហ្វេនៅអាហារដ្ឋាននឹងត្រូវបិទរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

យោងតាមបុគ្គលិក ByteDance បានឲ្យដឹងថានៅល្ងាចថ្ងៃអង្គារពួកគេបានញាំអាហារនៅអាហារដ្ឋានជាន់ទី ២៦ ដែលដំណើរការពីម៉ោង ១២ រសៀលដល់ម៉ោង ២ រសៀលបម្រើអាហារបែបចិននិងពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិក។បន្ទាប់ពីញាំ អាហារថ្ងៃត្រង់បានប្រហែលមួយម៉ោង បុគ្គលិកភាគច្រើនបានក្អួត និងរាគ។ បង្គន់បានមានមនុស្សពេញអស់ មានអ្នកខ្លះដេកនៅលើឥដ្ឋ ខណៈការិយាល័យទាំងមូលមានភាពវឹកវរនិងមានក្លិនដូចកម្អួត ។

យ៉ាងណាមិញ ByteDance ថា «ក្រុមហ៊ុនបានយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកយ៉ាងខ្លាំង ហើយបានចាត់វិធានការភ្លាមៗដើម្បីគាំទ្របុគ្គលិកដែលរងផលប៉ះពាល់ទាំងអស់ រួមទាំងការធ្វើការជាមួយសេវាកម្មសង្គ្រោះបន្ទាន់ដើម្បីផ្តល់ការថែទាំ»។

សូមជម្រាបថានេះ​ជា​ករណី​ទី​ពីរ​ហើយនៃ​ការ​ពុល​អាហារ​ក្នុងរយៈពេល​មួយ​សប្តាហ៍នេះ ដោយកាលពីថ្ងៃទី ២៦ ខែកក្កដាក៏មានបុគ្គលិកជាង ១៦០ នៅសាលា SCDF បានធ្លាក់ខ្លួនឈឺនិងមានរោគសញ្ញាដូចគ្នានេះដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម