Connect with us

ជីវិតកម្សាន្ដ

កូន អាន់ ៖ “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ជាពាក្យស្លោកដក់ជាប់ក្នុងបេះដូងខ្មែរ

បានផុស

នៅ

នាដការី​ឆ្នើម​ផ្នែក​របាំ​បុរាណ​អប្សារា​លើភ្នំទឹក​កក​កញ្ញា កូន អាន់ ដែល​មានឈ្មោះ​ពិត សុគា ​គីមលាង កន្លង​មកត្រូវ​បានទស្សនិកជន​ដឹងថា​នាងតែងតែ មាន​ភាពលេចធ្លោលើ​សកម្មភាព​ផ្សព្វផ្សាយវប្បធម៌សិល្បៈ​ខ្មែរ។សកម្មភាពនេះ តែងទទួលបានកាសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ កាលពីថ្មីៗកន្លងទៅ​កញ្ញា សុគា គីម​លាង ឬ កូន អាន់ ក៏ធ្លាប់បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ កេរ្តិ៍មរតក​ដូន​តាខ្មែរ​មិន​អាចឲ្យស្លាប់ទេ។ ម្យ៉ាងទៀត​នាងថា ​ខ្លួនពិតជាសំណាង​ណាស់​ដែល​បានកើតជា​​កូនខ្មែរចូលរួម​កិច្ចការពារ​ថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។

ទោះបីជាយ៉ាងណា ពេលនេះ​នាដការីដ៏​ស្រស់​សោភារូបនេះបានបញ្ជាក់​ភ្ជាប់ដោយពាក្យស្លោកមួយឃ្លាថា“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌​ពណ្ណរាយ ជាតិថ្កើងថ្កាន” នេះ​គឺជា ពាក្យស្លោក​មួយ​ដក់ជាប់ក្នុង​បេះដូងខ្មែរ​ចាប់តាំងពីធំ​ដឹងក្ដីមក។ ដូច្នេះ​ហើយ​បាន​ជា​ទៅ​ដល់ទីណាក៏​ដោយក៏​កូនខ្មែរ​នៅតែខិតខំ​ថែរក្សាវប្បធម៌របស់ខ្លួន​ជាប់​​ជានិច្ច។

ដោយ​ឡែកក៏​មានការ​បញ្ចេញ​មតិគាំទ្រដែរថា «វប្បធម៌​ខ្មែរមានច្រើន​ទៀតណាស់​ដែលកូន​ខ្មែរមួយចំនួនមិនស្គាល់​អស់រួមទាំង​ខ្ញុំម្នាក់ដែរ​​តែពេលនេះ​ខ្ញុំស្គាល់​ច្រើនជាងមុន​ច្រើន​ ដោយ​សារតែមានមនុស្សដូចជាបង Kon Ant បង្ហាញ​ឲ្យឃើញរាល់ថ្ងៃ ខ្ញុំកាន់តែចាប់អារម្មណ៍ វប្បធម៌ខ្មែរជាង​មុនដោយសារបងអរគុណបងខ្លាំងៗ»។

គួរបញ្ជាក់​ដែរថា កញ្ញា សុគា គីម​លាង កាល​ពីកន្លងនាង​ក៏ធ្លាប់​ត្រូវបាន​ទស្សនិកជន​ដឹងថា នាងធ្លាប់បានតំណែង​ជា​កញ្ញាឯក​សង្ក្រាន្ត​ដ៏​ស្រស់​ស្អាត​នាអំឡុង​ឆ្នាំ២០១៨។ គេចាំបានថា​កញ្ញា សុគា គីមលាង ហៅ ​​កូន អាន់ បានទម្លាយថា នាងធ្លាប់ឆ្លងកាត់​នូវភាពជូរចត់​ និងការលំបាក​​ច្រើនសម្រាប់​ពាក្យថា «អប្សារា» គឺដោយសារ​តែការផ្សព្វផ្សាយ​ចង់​ឲ្យគេស្គាល់ និងដឹងថា ខ្លួនមកពីកន្លែង​ណា ជនជាតិអ្វីសញ្ជាតិអ្វី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ុយក្រែន ធ្វើឃាតអ្នកជំនាញមីស៊ីលរុស្ស៊ី នៅក្បែរទីក្រុង មូស្គូ

កីឡា៣២ នាទីutes មុន

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

Sokha Hotels

ព័ត៌មានពេញនិយម