ព័ត៌មានជាតិ
អគ្គរដ្ឋអាជ្ញាឡាវ ប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ស្ថាប័នអយ្យការកំពូលរបស់ឡាវ បានប្រកាសប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយស្ថាប័នអយ្យការអមតុលាការកំពូលរបស់កម្ពុជា។ ការប្ដេជ្ញានេះ បានធ្វើឡើងដោយអគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលឡាវ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ។
លោក Xaysana Khotphouthone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលរបស់ឡាវ បានជម្រាបជូនសម្ដេចធិបតី ថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអយ្យការអមតុលាការកំពូលរបស់កម្ពុជា។
លោកអគ្គរដ្ឋអាជ្ញា បានគូសបញ្ជាក់ជូនសម្ដេចធិបតីបន្ថែមអំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ ជាអាទិ៍៖១) ការសម្រេចការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូលឡាវ និងមហាអយ្យការអមតុលាការកំពូលកម្ពុជា ២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និង៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
អគ្គរដ្ឋអាជ្ញាឡាវ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្ដេចធិបតី បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានខាងលើ ដែលជាការរួមចំណែក និងគាំទ្រកិច្ចសហប្រតិបត្តិការជារួមរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់រវាងប្រទេសទាំងពីរផងដែរ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខ្លាធំនាំពីប្រទេសឥណ្ឌា នឹងបំពាក់ប្រព័ន្ធតាមដាន GPS មុនព្រលែងចូលព្រៃធម្មជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោកបណ្ឌិត គិន ភា៖«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ