Connect with us

ព័ត៌មានជាតិ

យុវជន​ចេញមុខ​ពន្យល់​រឿង​CLV​យ៉ាង​សាមញ្ញ​ ដើម្បី​កុំឱ្យ​យុវជន​ខ្លះ​ជឿ​ការ​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន

បានផុស

នៅ

ក្រោយ​ការ​ផ្ទុះ​ប្រតិកម្ម​រឿង​តំបន់​ត្រីកោណ​(CLV) យុវជន​បាន​ចេញ​មុខ​ពន្យល់​រឿង​ការ​យល់ច្រឡំ​នេះ​យ៉ាង​សាមញ្ញ​បំផុត ​ដើម្បី​ជា​ធាតុ​នៃ​ការ​គិតដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឱ្យបាន​យល់ និង​កុំឱ្យ​ជឿ​តាម​ការ​ញុះញង់​របស់​បុគ្គល​ណា និង​ក្រុម​ណា​ដែល​ចង់​បំផុស​ឱ្យមាន​ចលនា​ប្រឆាំង និង​រិះគន់​ដោយ​ប្រាសចាក​ស្រឡះ​ពី​ការពិត​។

តាមរយៈ​ផេ​ក​ដែល​មាន​ឈ្មោះថា NHOR OUDOM យុវជន​ខ្មែរ​រូប​នេះ អះអាង​ថា ​ប្រសិនបើ​ខេត្ត​ទាំង​៤​របស់​កម្ពុជា​ត្រូវបាន​កាត់​ឱ្យទៅ​ប្រទេស​ផ្សេង ឬ​វៀតណាម​មែន​នោះ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និង​មេភូមិ ប្រាកដជា​ត្រូវ​ផ្លាស់​ប្តូ​រដាក់​ជនជាតិ​ផ្សេង ប៉ុន្តែ​បច្ចុប្បន្ន​ពលរដ្ឋ និង​អាជ្ញាធរ​គឺ​សុទ្ធ​តែជា​ជនជាតិខ្មែរ​គ្មាន​ជនជាតិ​វៀតណាម​មកកាន់​កាប់​ឯណា ហើយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នៅតែ​កាន់​អត្តសញ្ញាណ​ខ្មែរ​ដដែល​។ ដូចនេះ គ្មាន​ហេតុផល​ណា​ថា ខេត្ត​ជាប់​ព្រំដែន​ទាំង​៤​ដែល​រួមមាន​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​គឺ​ត្រូវ​បាន​កាត់​ឱ្យ​វៀតណាម​នោះទេ​។

យុវជន​ដដែល ក៏បាន​អំពាវនាវ​ដែរ​ថា សូម​យុវជន​ខ្មែរ​ត្រូវ​គិតពិចារណា​ឱ្យបាន​ច្បាស់លាស់​មុន​ប្រតិកម្ម​អ្វីមួយ​ជាពិសេស​រឿង​ទឹកដី​នេះ​ដែល​ជា​បញ្ហា​រសើប ហើយ​ថា យុវជន​កម្ពុជា​ដែលមាន​ចំណេះដឹង​ទាំងអស់ ត្រូវ​ទាញ​យក​ហេតុផល​មក​គិតពិចារណា​ឱ្យ​សម​ហេតុផល​មុននឹង​ប្រតិកម្ម ព្រោះ​ការ​ប្រតិកម្ម​ខ្លះ​នាំមក​នូវ​ការខាតបង់ ឬ​ជាការ​ជាប់អន្ទាក់​របស់​ជន ឬ​ក្រុម​នយោបាយ​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម