ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង F-16 ទៅដល់ដៃ អ៊ុយក្រែន ហើយ
តាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, ពេលនេះ យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានទៅដល់ដៃអ៊ុយក្រែនហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប្រភពខាងលើមិនបានបញ្ជាក់ទេថាតើ យន្តហោះទាំងនោះមានប៉ុន្មានគ្រឿង ហើយជាជំនួយរបស់ប្រទេសណា ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរចំពោះរបាយការណ៍នេះ។
ម្យ៉ាងវិញទៀត Bloomberg ក៏ផ្សាយដែរថា គេនៅមិនច្បាស់ទេថាតើពីឡុតអ៊ុយក្រែន ដែលលោកខាងលិចខិតខំបណ្តុះបណ្តាលខ្លាំងបំផុតនោះ អាចប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះ ភ្លាមៗដែរឬក៏អត់។
កាលពីឆ្នាំមុន សមាជិកអង្គការណាតូមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួរ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតនូវអ្វីដែលគេហៅថា «សម្ព័ន្ធ F-16» ហើយក្រោយមក ក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក៏ចូលរួមក្រុមនេះដែរ។
ក្នុងនោះមានហូឡង់ បានសន្យាផ្តល់យន្តហោះចំនួន២៤គ្រឿង ខណៈដាណឺម៉ាក សន្យាផ្តល់១៩គ្រឿងចេញពីស្តុករបស់ខ្លួន ចំណែកប្រទេសខ្លះមិនផ្តល់យន្តហោះទេ ប៉ុន្តែរួមចំណែកដល់ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះប្រើ F-16។
យ៉ាងណាក្តី ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា យន្តហោះ F-16 និងសព្វាវុធរបស់លោកខាងលិចផ្សេងទៀតដែលផ្តល់ឲ្យទីក្រុងកៀវ នឹងមានជោគវាសនាខុសគ្នា ពោលគឺនឹងត្រូវរុស្ស៊ីកម្ទេច ហើយគ្មានជួយអ្វីបានទេក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ។
មិនត្រឹមប៉ុណ្ណឹង ក៏មានក្រុមហ៊ុនឯកជនរុស្ស៊ីមួយ ហ៊ានផ្តល់ប្រាក់រង្វាន់ចំនួន ១៧០ ០០០ដុល្លារអាមេរិកផងដែរ បើទាហានរូបណាបាញ់ទម្លាក់យន្តហោះ F-16 បានមួយគ្រឿង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមរភូមិរុស្ស៊ី-អ៊ុយក្រែនកើនឡើងកម្តៅ ខណៈយន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក