Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបាតុករស្លាប់ ៣៨ នាក់បន្ថែម អាមេរិកតក់ស្លុតចំពោះការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា

បានផុស

នៅ

សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការបង្ក្រាបដ៏ឃោរឃៅរបស់យោធាមីយ៉ាន់ម៉ាទៅលើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងបានអំពាវនាវឲ្យមានការរួបរួមគ្នាទូទាំងពិភពលោកដើម្បីលើកកម្ពស់គណនេយ្យភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “យើងមានការតក់ស្លុត និងរំជើបរំជួលនៅពេលបានឃើញអំពើហិង្សាដ៏សាហាវដែលបានប្រព្រឹត្ដប្រឆាំងនឹងប្រជាជនភូមាចំពោះការអំពាវនាវដោយសន្តិវិធីដើម្បីស្តារអភិបាលកិច្ចស៊ីវិលឡើងវិញ” ។

លោក Price បាននិយាយថា សហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យប្រទេសទាំងអស់និយាយក្នុងសម្លេងតែមួយដើម្បីថ្កោលទោសចំពោះអំពើហិង្សាដ៏ឃោរឃៅដោយយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងប្រជាជនរបស់ខ្លួន និងដើម្បីលើកកម្ពស់ការទទួលខុសត្រូវចំពោះសកម្មភាពរបស់យោធាដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

នៅព្រឹកថ្ងៃនេះប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ការឆ្លើយតបដ៏ឃោរឃៅរបស់យោធាបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៣៨ នាក់កាលពីថ្ងៃពុធដែលនេះគឺជា “ថ្ងៃថ្លុកឈាមបំផុត” ចាប់តាំងពីរបបយោធាបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ ។

លោកស្រី Christine Schraner Burgener បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយថា រហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ៥០ នាក់ ហើយអ្នកផ្សេងទៀតជាច្រើនបានរងរបួសក្នុងពេលមានបាតុកម្មទ្រង់ទ្រាយធំដែលកំពុងបន្តប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធា ។

អង្គការសហប្រជាជាតិបាននិយាយថា រហូតមកដល់ពេលនេះមនុស្សជាង ១,២០០ នាក់ត្រូវបានឃុំខ្លួនហើយកន្លែងឃុំឃាំងរបស់ពួកគេភាគច្រើននៅតែជាអាថ៌កំបាំងសម្រាប់សមាជិកគ្រួសាររបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជិវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កាន់​តែ​ធ្ងន់​​ធ្ងរ! មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

ចុចអាន ៖ បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម