ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចង់ពន្លឿនការអភិវឌ្ឈលើវិស័យចាប់យក និងស្តុកកាបូន
មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងពន្លឿនការអភិវឌ្ឍវិស័យចាប់យក និងស្តុកកាបូន (CCS) ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយមានទំនុកចិត្តថា រដ្ឋបាលរបស់ប្រធានាធិបតីថ្មីនឹងបន្តការជំរុញនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងដែនសមុទ្រ និងកិច្ចការវិនិយោគ លោក Luhut Pandjaitan បានប្រាប់វេទិកា CCS កាលពីថ្ងៃពុធថា៖ «រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់បោះជំហានយ៉ាងលឿនលើការចាប់យក និងស្តុកកាបូន»។ លោកបន្តថា រដ្ឋាភិបាលនឹងចេញច្បាប់ផ្សេងៗ ដើម្បីធានាថាវិនិយោគិននឹងអាចអនុវត្តការវិនិយោគក្នុងគម្រោង CCS បានយ៉ាងឆាប់រហ័ស។
រដ្ឋមន្រ្តីដដែលបានបន្ថែមថា រដ្ឋាភិបាលបន្ទាប់ដែលនឹងចូលកាន់តំណែងនៅខែតុលារំពឹងថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍវិស័យ CCS ។
គួររំឭកថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានចេញបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យប្រតិបត្តិករ CCS ទុកកន្លែងស្កុកកាបូន ៣០ ភាគរយរបស់ខ្លួន ដើម្បីស្តុកទុកកាបូនឌីអុកស៊ីតដែលមានប្រភពមកពីបរទេស។

កន្លងមក ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសសិង្ហបុរី លើកិច្ចសហប្រតិបត្តិការ CCS ឆ្លងដែន និងកំពុងសម្លឹងមើលប្រទេសដូចជាជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ធ្វើភាពជាដៃគូស្រដៀងគ្នា។
រហូតមកដល់ពេលនេះ ឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍន៍ចំនួន៣សម្រាប់គម្រោងឧស្ម័ន ដែលគម្រោងនីមួយៗរួមបញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធ CCS។ នេះបើតាមការឱ្យដឹងរបស់ លោក Dwi Soetjipto ប្រធាននិយតករប្រេង និងឧស្ម័ន SKK Migas នៅខាងក្រៅវេទិកាដដែលកាលពីថ្ងៃពុធ។
ឥណ្ឌូណេស៊ីចង់ប្រើប្រាស់អាងស្ដុកក្រោមស្រទាបផែនដីដ៏ធំមហាសាល ដែលរួមមានអាងទឹកប្រៃ និងអាងស្តុកប្រេង និងឧស្ម័នដែលគេលែងប្រើការ ដើម្បីស្តុកទុកកាបូនឌីអុកស៊ីត ដោយឃើញពីតម្រូវការរបស់បណ្តាប្រទេសនៅអាស៊ីខាងកើត ដែលបំពេញកាតព្វកិច្ចអាកាសធាតុរបស់ពួកគេ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ