សុខភាព
ក្រសួងសុខាភិបាលតាមដានដំណេីរការ ផ្តល់សេវាសុខាភិបាល តាមមណ្ឌលសុខភាព ១៣ ខេត្ត
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ ដូចជា បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង។
គោលបំណងកិច្ចប្រជុំពិភាក្សានេះ គឺស្វែងរកការបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ថ្នាក់ដឹកនាំ សំដៅធ្វេីឱ្យបានល្អប្រសេីរឡេីងនូវដំណេីរការមណ្ឌលសុខភាពនៅក្នុងខេត្តទាំង១៣ ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរំលេច និងអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រួមទាំងក្រុមការងារ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តការពង្រឹងការផ្ដល់សេវាជូនជាពលរដ្ឋឱ្យបាន ២៤ម៉ោង/៧ថ្ងៃ ការធ្វើបដិសណ្ឋារកិច្ចល្អ ការបង្កើនការយកចិត្តទុកលើអនាម័យ និងភាពស្អាតបាត ការពង្រឹងសមត្ថភាពបុគ្គលិក ការពង្រឹងគុណភាពសម្ភារបរិក្ខារពេទ្យ និងឱសថ ការកត់ត្រាជាប់លាប់ ការបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់ នៃការឆ្លងរោគ ក៏ដូចជាការបង្កើនជាប់ជាប្រចាំនូវសកម្មភាពអប់រំសុខភាពផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈប្រព័ន្ធនិមិត្ត Zoom នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបចំនួន ៦៧នាក់ រួមមាន អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យបច្ចេកទេស និងមន្ត្រី នៃមន្ទីរសុខាភិបាល ក្នុងខេត្តទាំង ១៣៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព