Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង​ចង់​បើក​កិច្ច​ចរចា​នុយក្លេអ៊ែរ​ឡើង​វិញ បើ​លោក ត្រាំ ឈ្នះ​ឆ្នោត​នៅ​អាមេរិក

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី​សាជា​ថ្មី​ម្ដង​ទៀត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២៤ ដែល​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​​​អតីត​មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលទើបតែបាន​រត់​គេច​ខ្លួន​ពី​គុយបា​ទៅកូរ៉េខាងត្បូង​កាល​ពី​ពេល​ថ្មីៗ​។

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរត់គេចខ្លួនរបស់លោក Ri Il Gyu បានធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកកាលពីខែកក្កដា ព្រោះ​តែ​លោក​គឺជា​មន្ត្រី​ការទូត​កូរ៉េខាងជើង​​មាន​ឋានៈខ្ពស់​បំផុត ​ដែល​រត់​ចោល​ស្រុក​គិត​ចាប់តាំងពីឆ្នាំ២០១៦។

លោក Ri បាននិយាយថា កូរ៉េខាងជើងបានកំណត់​យក​រុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំ​២០២៤​នេះ និង​ឆ្នាំ​ទៅ​មុខ​ទៀត។​ អតីត​មន្ត្រី​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ខណៈពេលដែល​កំពុង​ពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងក៏​ចង់បើកកិច្ច​ចរចានុយក្លេអ៊ែរឡើងវិញ​ផង​ដែរ ប្រសិនបើលោក ត្រាំ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​នៅ​​អាមេរិក​អាច​ឈ្នះ​ឆ្នោត​ម្ដង​ទៀត​នា​ខែ​វិច្ឆិកា​ខាង​មុខ ដោយ​ហេតុ​ថាលោក​ ត្រាំ ធ្លាប់​បាន​ចូលរួមការទូតដ៏ខ្លាំងក្លា និងការទូតដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសកូរ៉េខាងជើងក្នុងអាណត្តិមុនរបស់លោក។

បន្ថែម​​ពី​នេះ លោក Ri បាន​ប្រាប់​ថា មន្ត្រី​ការទូត​ទីក្រុងព្យុងយ៉ាង​កំពុង​រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់សេណារីយ៉ូនោះ ដោយមានគោលដៅ​ចង់​ឲ្យ​មាន​ការ​ដកទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន និង​ដកការចាត់​ទុក​កូរ៉េ​ខាង​ជើង​ជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម​និងជំនួយសេដ្ឋកិច្ច។

ការ​លើក​ឡើង​របស់​លោក Ri ហាក់​មាន​ភាព​ផ្ទុយ​​ពី​អ្វី​ដែល​កូរ៉េ​ខាង​ជើង​ធ្លាប់​ធ្វើ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​ដែល​ថា​នឹង​គ្មាន​កិច្ច​សន្ទនា​​ទៀត​ឡើយ​ជាមួយ​អាមេរិក ហើយ​ព្រមាន​​​ថា​នឹង​អាច​មាន​ការ​ប្រឈម​​​មុខ​​គ្នា​ដោយ​ប្រដាប់​អាវុធ​ថែម​​ទៀត​ផង។

សូម​​បញ្ជាក់​ថា លោក Ri Il Kyu វ័យ​៥២​ឆ្នាំ បានចូលបម្រើការងារ​នៅ​ក្រសួងការបរទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៩ ហើយបានទទួលការសរសើរពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការចរចាដោយជោគជ័យជាមួយប៉ាណាម៉ា ដើម្បីដោះលែង​កប៉ាល់កូរ៉េខាងជើងមួយ​គ្រឿង​ដែលត្រូវ​បាន​ឃាត់​ទុក​ ពាក់ព័ន្ធ​នឹង​ការ​លួច​​ដឹក​អាវុធចេញ​ពីគុយបា កាល​ពី​ឆ្នាំ​២០១៣។

អតីត​មន្ត្រី​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​លួច​រត់ ព្រោះ​តែ​ការ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​ការ​វាយ​តម្លៃ​អយុត្តិធម៌​ចំពោះ​ការងារ​របស់​លោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម