Connect with us

ព័ត៌មានអន្ដរជាតិ

របប​យោធា​មី​យ៉ាន់​ម៉ា បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ និង​សន្យា​រៀបចំ​បោះឆ្នោត​នៅឆ្នាំ​២០២៥​

បានផុស

នៅ

របបយោធាមីយ៉ាន់ម៉ាបានប្រកាសពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត ដោយមានការពន្យារពេលការបោះឆ្នោតជាថ្មី ដោយសារតែខ្លួនកំពុងប្រយុទ្ធនឹងក្រុមប្រឆាំងរដ្ឋប្រហាររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNAនៅថ្ងៃទី០១ខែកក្កដានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍​គ្រប់គ្រង​ដោយ​របប​​យោ​ធា​ MRTV បានរាយការណ៍ថា របបយោធាមិនអាចរៀបចំការបោះឆ្នោតថ្មី ដូចដែលបានគ្រោងទុក បន្ទាប់ពីការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលពីរឆ្នាំដំបូងដោយសារតែអំពើភេរវកម្មដោយក្រុមប្រឆាំងរបបយោធារបស់ខ្លួន។ សមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលជាប់គាំងដោយរបបយោធា បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការបន្ត​គាំទ្រ​ការដាក់ប្រទេសក្នុង​គ្រា​អាសន្នសម្រាប់រយៈពេលប្រាំមួយខែទៀត។

ប្រមុខរដ្ឋាភិបាល​យោធា​​ លោក Min Aung Hlaing ដែល​ទើប​ទទួល​តួនាទី​​ជា​ប្រធានា​​ធិបតី​​​ស្តីទី បានស្នើការពន្យារពេលនេះ ដើម្បីរៀបចំសន្លឹកឆ្នោតត្រឹមត្រូវ និងការបោះឆ្នោតដ៏ត្រឹមត្រូវដែលរបបយោធាបានសន្យាថានឹងរៀបចំឡើងនៅឆ្នាំ ២០២៥។ ការពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​​នេះ​មាន​ភាព​ចាំបាច់​ដើម្បីធ្វើជំរឿនប្រជាជន និងដើម្បីបន្តការអនុវត្តការងារដែលត្រូវធ្វើ ខណៈនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងដោយយោធាដែល​នៅ​តែ​មាន​សុពលភាព​ ហើយអាជ្ញាធរត្រូវរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។

(រូបភាព៖​ Getty)

គួរបញ្ជាក់ថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើអ្នកប្រឆាំង។ បីឆ្នាំកន្លះក្រោយមក របបយោធាកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធដែលរីករាលដាល ហើយថ្មីៗនេះបានទទួលរងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ដោយសារការវាយប្រហារដណ្ដើមកាន់​កាប់​របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបយោធាបានរងបរាជ័យក្នុងសមរភូមិជាច្រើនដូចជាការបាត់បង់ទីក្រុង Lashio និងទីបញ្ជាការយោធាក្នុងតំបន់ ដែលនឹងក្លាយជាការវាយប្រហារដ៏ធំមួយចំពោះរបបយោធា ដែលបានបាត់បង់ទឹកដីទៅឱ្យ MNDAA និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាមួយគ្នានេះយោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារការប្រយុទ្ធគ្នារវាងយោធា និងគូប្រជែងរបស់ខ្លួន បានបង្ខំឱ្យមនុស្ស២,៧លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង៥,៤០០នាក់ត្រូវបានសម្លាប់ និង ២៧,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់របបយោធាលើអ្នកប្រឆាំងចាប់តាំងពីរដ្ឋប្រហារ៕

(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៨ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣២ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម