សេដ្ឋកិច្ច
ស្ត្រីប្រមាណជាង ៦៩% ជាម្ចាស់អាជីវកម្មនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ស្ត្រីគឺជាម្ចាស់អាជីវកម្មដ៏ចម្បងនៅកម្ពុជា ដែលគ្រប់គ្រងប្រមាណ ២ ភាគ ៣ នៃចំនួនអាជីវកម្មសរុប តួលេខនេះ បង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងវេទិកាសហគ្រិន និងរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤។
សម្ដេចធិបតី មានប្រសាសន៍ថា ដំណើរធុរកិច្ចរបស់ស្ត្រីមិនងាយស្រួលនោះទេ សហគ្រិនស្ត្រីជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា លទ្ធភាពនៃការទទួលបាននូវហិរញ្ញវត្ថុ បណ្ដាញទីផ្សារ និងកាលានុវត្តការងារ សម្រាប់កំណើនការអភិវឌ្ឍ។ រដ្ឋាភិបាលអាស៊ាន និងកម្ពុជាទទួលស្គាល់នូវបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី និងយល់អំពីតួនាទីសំខាន់របស់ស្ត្រីក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច។
កម្ពុជាតែទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ប្រវត្តិនៃការផ្ដោតសំខាន់លើស្ត្រី មិនមែនគ្រាន់តែជារឿងនិទាន ទាក់ទងនឹងការផ្ដល់សិទ្ធិអំណាចស្ត្រីនោះទេ ប៉ុន្តែគឺជាប្រវត្តិនៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញច្បាស់ថា សមត្ថភាពយេនឌ័រ មិនមេនគ្រាន់តែជាបញ្ហា នៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់ជាជន្ទល់រឹងមាំ ដែលបានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន កើតបាតុភូតចម្លែក ព្រះអាទិត្យ ៧តម្រៀបជួរគ្នានៅលើមេឃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ស្ពានផ្សាររាត្រី-អរិយក្សត្រ ត្រៀមបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះ Boeing ផ្ទុះកង់ ស្លាប់មនុស្ស២នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការសិក្សាផលប៉ះពាល់ពីគម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ បានបិទបញ្ចប់ និងត្រៀមបើកការដ្ឋានឆាប់ៗ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវម្ចាស់ផ្ទះបាញ់បាក់ជើងឆ្វេង របួសធ្ងន់ ខណៈកាន់កាំបិតចូលកាប់របស់របរផ្ទះគេ