Connect with us

ព័ត៌មានអន្ដរជាតិ

ការ​សិក្សា​៖ ​​ការងារ​​​ ៥ ភាគរយ​ នៅ​អាមេរិក ឡាទីន អាច​បាត់​បង់​ទាំង​ស្រុង​ដោយ AI

បានផុស

នៅ

ការ​សិក្សា​ស្រាវជ្រាវ​រួម​របស់​អង្គការពលកម្មអន្តរជាតិ និងធនាគារពិភពលោក ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ ការងារ​​ប្រមាណ​ចន្លោះ​ពី​ ២-៥ ភាគរយ​ នៅ​អាមេរិក​ឡាទីន​ និង​តំបន់ការ៉ាអ៊ីប​ ​ត្រូវ​បាន​គំរាមកំហែងដោយបញ្ញាសិប្បនិមិត្ត (AI) ​និង​មាន​ហានិភ័យនៃការ​បាត់​បង់​ទាំង​ស្រុង​ដោយសារ​តែ​ការធ្វើស្វ័យប្រវត្តិកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​នៃ​ការ​សិក្សា​ដែល​មាន​ចំណង​ជើង​ថា​ «Buffer or Bottleneck? Employment Exposure to Generative AI and the Digital Divide in Latin America» បាន​និយាយ​ថា​ ការងារ​របស់​​ស្ត្រី និងកម្មករវ័យក្មេង​ ដែល​ស្ថិត​នៅ​វិស័យ​ក្នុង​ប្រព័ន្ធ​ ​ប្រឈមមុខនឹងហានិភ័យកាន់តែច្រើន​ ពី​បញ្ញាសិប្បនិមិត្ត​បង្កើត​ (Generative AI)។ ការណ៍នេះ​ក្លាយ​ជាបន្ទុក​ដ៏​ធំ​សម្រាប់​ប្រជាជន​​ក្នុងតំបន់ ដែលជួប​​បញ្ហា​​​វិសមភាព​​រួចទៅហើយ ​ដោយសារ​តែ​ការងារ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ ក្នុង​សេដ្ឋកិច្ច​​​ក្រៅ​ប្រព័ន្ធ​ដែល​កាន់​តែ​រីករាល​ដាល​។ ​

យ៉ាង​ណា​មិញ​ របាយការណ៍​​បាន​គូស​បញ្ជាក់​​ថា៖ «គម្លាត​ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិសមភាពផ្សេងៗទៀត អាចរារាំងផលប៉ះពាល់សំខាន់​ៗ​នៃ​ AI ក្នុងតំបន់»។ សរុបមក ចន្លោះពី ២៦-៣៨ ភាគរយ​ ​នៃការងារនៅអាមេរិកឡាទីន និងតំបន់​ការ៉ាអ៊ីប​ អាច​រង​ផល​ប៉ះពាល់​ពី​ AI បង្កើត​ តាម​របៀប​ផ្សេង​ៗ​គ្នា​។ ​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ការ​សិក្សា​ដដែល​បានបញ្ជាក់ថា ​​AI ​ក៏មាន​ផល​វិជ្ជមាន​ផងដែរ ដោយ​វាអាចជួយបង្កើនផលិតភាពការងារចន្លោះពី ៨-១៤ ភាគរយនៃ​ការងារ​​ ​ជាពិសេសនៅក្នុងទីក្រុង វិស័យអប់រំ ​និងក្នុងចំណោម​ការងារ​ដែលមានប្រាក់ចំណូលខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម