Connect with us

ព័ត៌មានជាតិ

​ការប្រែប្រួលអត្រាការប្រាក់គោលខ្ពស់របស់អាមេរិក​បន្តជះឥទ្ធិពេល​លើអត្រាការប្រាក់​នៃប្រព័ន្ធធនាគារកម្ពុជា

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថានៅក្នុងបរិការណ៍ដែលការបន្ថយអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកត្រូវបានពន្យារពេលជាបន្តបន្ទាប់ អត្រាការប្រាក់គោលស្ថិតក្នុងកម្រិតខ្ពស់ដ៏យូរ ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ និងការរឹតត្បិតលើស្ថានភាពហិរញ្ញវត្ថុសកលរួមទាំងកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត​​​​ ជា​ សិរី បានថ្លែងកាលពីពេលថ្មីៗនេះថា​ កត្តាខាងក្រៅ ជាពិសេសការប្រែប្រួលនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកនៅតែជាបញ្ហាប្រឈមដល់ប្រព័ន្ធធនាគារនៅកម្ពុជាដោយសារតែអត្រាចរាចរណ៍ប្រាក់ដុល្លារមានកម្រិតខ្ពស់ជាពិសេសប្រភពទុននៃវិស័យនេះគឺមកពីខាងក្រៅ។

លោកស្រីបណ្ឌិតបានលើកឡើងថា៖«បញ្ហានេះបានផ្តល់ផលប៉ះពាល់អវិជ្ជមានមកលើ ប្រព័ន្ធធនាគារកម្ពុជា ជាពិសេសដោយសារកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ ហើយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនពឹងផ្អែកលើប្រភពហិរញ្ញប្បទានពីខាងក្រៅ។ កត្តានេះ គួបផ្សំនឹងការថយចុះនៃកំណើនឥណទានផង បានបន្ថយលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់»។

លោកស្រីបានថ្លែងបញ្ជាក់ថា៖​ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិអនុគ្រោះមួយចំនួន បានបន្តអនុវត្តដោយប្រុងប្រយ័ត្ន ហើយការរៀបចំឥណទានឡើងវិញក៏បានអនុញ្ញាតចំពោះវិស័យ និងនៅទីតាំងភូមិសាស្ត្រជាក់លាក់ សំដៅគាំទ្រឱ្យចំគោលដៅនិងការពារហានិភ័យចំពោះស្ថិរភាព ហិរញ្ញវត្ថុ។

បើយោងតាមរបាយការណ៍របស់NBC  អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបន្តមានស្ថិរភាពក្នុង កម្រិតជាមធ្យម ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានកើនថ្លៃ ០.៨% ធៀបនឹង គ្រាដូចគ្នាឆ្នាំមុន (៤.០៩៤ រៀល)។

NBC លើកឡើងថា៖«ស្ថិរភាពអត្រាប្តូរប្រាក់នេះត្រូវបានរួមចំណែកដោយការអនុវត្ត នយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន តាមរយៈឧបករណ៍សំខាន់ៗ រួមមាន មូលបត្រអាចជួញដូរបាន (NCD) ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និង ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (MF) ជាដើម ដែលបានឆ្លើយតបនឹងតម្រូវការសន្ទនីយភាព របស់ប្រព័ន្ធធនាគារ និងសកម្មភាពសេដ្ឋកិច្ច»។

លោក តូច ចៅចេក ប្រធានអគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថាការប្រែប្រួលនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិកតែងតែងជះផលវិជ្ជមាននិងអវិជ្ជមានដល់ការប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុរបស់កម្ពុជា ដោយសារតែប្រភពទុនភាគច្រើនរបស់គ្រឹះស្ថានទាំងនោះគឺមកពីក្រៅប្រទេស។

លោកបានពន្យល់ថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ អត្រាការប្រាក់កម្ចីនៅកម្ពុជាបានកើនឡើងបណ្តាលឱ្យប្រាក់កម្ចីមានការកើនឡើងតិចតួច ខណៈដែរប្រជាពលរដ្ឋដែលសល់ប្រាក់បាននាំគ្នាយកមកដាក់បញ្ញើរដោយទទួលបានអត្រាប្រាក់ជាហេតុធ្វើឱ្យទុននៅក្នុងវិស័យនេះមានច្រើនដើម្បីបញ្ចេញកម្ចីនឹងមានកំណើននៅឆ្នាំ២០២៤នេះ។

​លោកស្រីបណ្ឌិត ជា​ សិរីបានលើកឡើងថាឆ្លើយតបនឹងបញ្ហាខាងលើនេះ ការត្រួតពិនិត្យនិងការវាយតម្លៃលើហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុត្រូវបានពង្រឹង ទាំងទៅលើកម្រិតគ្រឹះស្ថាននីមួយៗនិងលើប្រព័ន្ធធនាគារទាំងមូល។

លោកស្រីបណ្ឌិតបានថ្លែងថា៖« គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបានណែនាំឱ្យធ្វើការតាមដាននិងវិភាគលើគុណភាព ឥណទាន ដោយប្រុងប្រយ័ត្នផងដែរ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ បានតាមដានជាប់ជាប្រចាំនូវវឌ្ឍនភាពវិស័យសំណង់និងអចលនទ្រព្យ ជាមួយនឹងការវាយតម្លៃ ភាពប្រទាក់ក្រឡា និងហានិភ័យចម្លងជាយថាហេតុមកកាន់វិស័យធនាគារ ដើម្បីចាក់ចេញនូវវិធានការ បុរេសកម្ម និងការត្រៀមខ្លួនក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម