Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរឹតបន្តឹងការនាំចេញដ្រូន​ដែលអាចប្រើប្រាស់បម្រើ​គោលបំណង​យោធា

បានផុស

នៅ

ប្រទេសចិននឹងហាមឃាត់ការនាំចេញយន្តហោះ​គ្មានមនុស្ស​បើក(ដ្រូន)ស៊ីវិល ដែលអាចត្រូវបានប្រើសម្រាប់គោលបំណងយោធា ឬក្នុងសកម្មភាព​បង្ក​ភេរវកម្ម​ ព្រម​ទាំង​រឹតបន្តឹងលក្ខណៈពិសេសមួយចំនួនរបស់យន្តហោះដ្រូន ខណៈដែលទីក្រុងប៉េកាំងប្រឈម​ការរិះគន់ពីលោកខាងលិចម្តងហើយម្តងទៀតចំពោះជំហររបស់ខ្លួនលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី០១ខែកក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មចិនបានសម្រេចចិត្តធ្វើការរឹតបន្តឹងនេះដើម្បីការពារការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនៅក្នុងគោលបំណងទប់ស្កាត់ការរីកសាយនៃអាវុធបំផ្លិចបំផ្លាញ លើសពីនេះក៏មានឧបករណ៍រូបភាពអ៊ីនហ្វ្រារ៉េដឡាស៊ែរសម្រាប់ចង្អុលបង្ហាញគោលដៅនិងឧបករណ៍វាស់ស្ទង់និចលភាពក៏ត្រូវបានដាក់ក្នុងបញ្ជីត្រួតពិនិត្យការនាំចេញផងដែរ។

​ការ​រឹត​បន្តឹង​​បណ្ដោះ​អាសន្ន​​លើ​ដ្រូន​ស៊ីវិល ប៉ុន្តែ​ក្រសួងមិនបាន​បញ្ជាក់​ច្បាស់​ថា​ប្រភេទ​ណា​នោះទេ។ ទោះយ៉ាង​ណា កាលពី​ឆ្នាំ​មុន ទីក្រុង​ប៉េកាំង​បាន​ដាក់​កម្រិត​លើ​ការ​នាំ​ចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក​រយៈ​ចម្ងាយ​ឆ្ងាយ ខណៈ​ដែល​មានលើក​ឡើង​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

(រូបភាព៖ AP)

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយជាញឹកញាប់ថា រុស្ស៊ីបានទិញយន្តហោះគ្មានមនុស្សបើកពីប្រទេសចិន សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។ កាលពីខែមេសា មន្ត្រីអាមេរិកដែលបាននិយាយទៅកាន់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ការលក់របស់​ចិនទៅឱ្យរុស្ស៊ីបានកើនឡើង ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ហើយថា ប្រទេសទាំងពីរបានធ្វើការរួមគ្នាផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី។

ជាមួយគ្នានេះ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ប្រទេសចិនគឺជាប្រទេសនាំចេញអាវុធធំជាងគេទីបួននៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី។ ទិន្នន័យ​របស់ SIPRI បង្ហាញ​ថា ការ​នាំ​ចេញ​ភាគ​ច្រើន​របស់​ខ្លួន​ទៅ​ប្រទេស​ប៉ាគីស្ថាន ខណៈ​ដែល​ខ្លួន​ក៏​លក់​អាវុធ​ទៅ​ឲ្យ​រដ្ឋ​នៅ​អាស៊ី និង​អាហ្វ្រិក​ផង​ដែរ ក្នុងនោះក្រុមហ៊ុន DJI Technology Co. ដែលជាក្រុមហ៊ុនរបស់ចិន គឺជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកកំពូលមួយរបស់ឧស្សាហកម្មពិភពលោក ដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក៕

(រូបភាព៖ CFP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម