ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនបឺហ្គឺអាមេរិកដំណើរការនៅអូស្ត្រាលីប្រកាសបិទហាង២០ទីតាំង
CJ’s Group ជាក្រុមហ៊ុនផ្គត់ផ្គង់ខ្សែសង្វាក់ម្ហូបអាហាររហ័ស (បឺហ្គឺ)ដ៏ពេញនិយមរបស់អាមេរិកដែលបច្ចុប្បន្នកាន់កាប់និងដំណើរការហាង២៤នៅអូស្រា្តលី បានប្រកាសបិទហាងភាគច្រើនលើលលប់និងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នដើម្បីដំណើរការលក់ឡៃឡុង ខណៈបុគ្គលិករាប់រយនាក់រងផលប៉ះពាល់។
ក្រុមហ៊ុនម្ហូបអាហារដែល«បឺហ្គី»ជាផលិតផលសំខាន់របស់ខ្លួន កាលពីឆ្នាំ២០១៦ ធ្លាប់បានប្រកាសពីគម្រោងបើកដំណើរការហាងរហូតដល់៣០០ទូទាំងប្រទេសអូស្រ្តាលី បានជួបវិបត្តិនៃការលក់ ដោយសារផលិតផលរបស់ខ្លួនមានតម្លៃខ្ពស់ជាងផលិតផលរបស់ក្រុមហ៊ុនប្រកួតប្រជែង ចំពេលការកើនឡើងលើការចំណាយ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន CJ’s Group បានកាន់កាប់ទាំងស្រុង និងដំណើរការភោជនីយដ្ឋានចំនួន២៤ ខណៈពេលដែលក្រុមហ៊ុននេះជាម្ចាស់កាន់កាប់អាជ្ញាប័ណ្ណភោជនីដ្ឋាន២៥ផ្សេងទៀតដែលជួលឱ្យភាគីទីបី។
លោក David Hardy នាយកគ្រប់គ្រងក្រុមហ៊ុន KPMG Australia ដែលផ្តល់សេវាកម្មរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បានលើកឡើងនូវក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ការផ្តោតដំបូងនឹងជា «ស្ថិរភាព» ប្រតិបត្តិការរបស់ក្រុមហ៊ុនមេ។
តាមសេចក្តីរាយការណ៍ ការងាររាប់រយត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ហើយប្រតិបត្តិការហាងភាគច្រើននៅ រដ្ឋ NSW, Queensland និង Victoria។ ហាងចំនួន៤ ត្រូវបានគេរំពឹងថានឹងនៅបន្តបើកនៅក្រោមការកាន់កាប់របស់ CJ’s Group ខណៈដែល ២០ហាងនឹងបិទភ្លាមៗ។
លោក David Hardy បន្តថា៖«យើងនឹងធ្វើដំណើរការលក់(ឡៃឡុង)ភ្លាមៗនៃបណ្តាញហាងនិងប្រតិបត្តិការដែលមានស្រាប់។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងនិយោជិត អ្នកផ្គត់ផ្គង់ និងម្ចាស់ដី ដើម្បីបង្កើនលទ្ធផលសម្រាប់ភាគីទាំងអស់»។ ភាគីពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងត្រូវបានទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ខណៈដែលកិច្ចប្រជុំម្ចាស់បំណុលត្រូវបានគ្រោងធ្វើនៅថ្ងៃទី៧ខែសីហា៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា