វប្បធម៌ ជំនឿ
លោក ឈុំ ម៉េងហុង៖ កម្ពុជាមានស្ថានីយសំខាន់ៗ៧ ក្នុងបញ្ជីត្រៀម គ្រោងដាក់ចូលបេតិកភណ្ឌពិភពលោកពេលអនាគត
អគ្គលេខាធិការស្តីទី គណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា លោក ឈុំ ម៉េងហុង បានលើឡើងថា កម្ពុជាមានស្ថានីយសំខាន់ៗចំនួន៧ ដែលបានដាក់ក្នុងបញ្ជីត្រៀម គ្រោងនឹងដាក់ចូលជាបេតិកភណ្ឌពិភពលោកនាថ្ងៃអនាគត។
លោក ឈុំ ម៉េងហុង លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលលើកទី៤៦ របស់គណកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានអះអាងថា មុននឹងបញ្ចូលស្ថានីយណាមួយចូលសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវបញ្ចូលស្ថានីយនោះទៅក្នុងបញ្ជីត្រៀមសិន យ៉ាងហោចណាស់ឱ្យបានមួយឆ្នាំមុនពេលដាក់ឯកសារ។ ដូចនេះ មកដល់ពេលនេះ កម្ពុជាមានស្ថានីយសំខាន់ចំនួន៧ ក្នុងបញ្ជីត្រៀម ដូចជា សារមន្ទីរទួលស្លែង អង្គរបុរី បន្ទាយឆ្មារ ឧត្តុង្គ ភ្នំគូលែន ប្រាសាទព្រះខ័នកំពង់ស្វាយ និងប្រាសាទបេងមាលា។ បន្ថែមពីនេះ លោកថា ក៏មានការគ្រោងសិក្សាពីស្ថានីយសំខាន់ៗ ដើម្បីដាក់ចូលជាបេតិកភណ្ឌពិភពលោកថែមទៀតដែរ។
លោក ឈុំ ម៉េងហុង បានបញ្ជាក់ថា ឆ្នាំមុនកម្ពុជាបានដាក់បញ្ចូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយឡែក ឆ្នាំ២០២៤ មិនមានបញ្ចូលអ្វីទេ ប៉ុន្តែ នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង និងស្ថានីយជើងឯកជាមួយគ្នា ដែលដាក់ជាស្ថានីយថ្មី ទាក់ទងជាមួយនឹងការចងចាំ។ លោកបញ្ជាក់បន្តថា ស្ថានីយដែលដាក់ចូលគ្នានៅឆ្នាំក្រោយ ទាក់ទងជាមួយការចងចាំនេះ គឺជារឿងមួយដែលប្លែកសម្រាប់កម្ពុជាដូចគ្នា។
ដោយឡែក ចំពោះសម្បត្តិវប្បធម៌អរូបី ដូចជាក្រមា ជាដើម លោក ឈុំ ម៉េងហុង បញ្ជាក់ថាបានបញ្ជូនឯកសារទៅអង្គការយូណេស្កូសព្វគ្រប់អស់ហើយ ដោយកំពុងរង់ចាំចម្លើយមកវិញ ថាអាចបញ្ចូលក្រមាជាសម្បត្តិវប្បធម៌អរូបីក្នុងបេតិកភណ្ឌពិភពលោកបានទេ។ មួយវិញទៀត ចំពោះសម្លៀកបំពាក់ប្រពៃណីខ្មែរវិញ កម្ពុជាក៏បានត្រៀម ជូនដំណឹង និងកំពុងរៀបចំឯកសារនានា ក្នុងការស្នើដាក់ចូលជាសម្បត្តិបេតិកភណ្ឌទៅអង្គការយូណេស្កូផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង