ព័ត៌មានអន្ដរជាតិ
វៀតណាម ជោគជ័យ វះកាត់ប្តូរបេះដូង កុមារម្នាក់ទៀត
មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ (Viet Duc) នៅទីក្រុងហាណូយ បានប្រកាសពីជោគជ័យនៃការវះកាត់ប្តូរបេះដូងលើក្មេងស្រីម្នាក់ទៀតហើយ។
កុមារីម្នាក់នេះ មានជំងឺខ្សោយបេះដូងដំណាក់កាលចុងក្រោយ ហើយបើតាមការចុះផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី១ខែសីហា, នេះគឺជាការវះកាត់ប្តូរបេះដូងទទួលជោគជ័យលើកទី១០ហើយ របស់មន្ទីរពេទ្យ Viet Duc។
ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា ថ្មីៗនេះ ជំងឺខ្សោយបេះដូងរបស់កុមារីអាយុ៧ឆ្នាំ បានវិវឌ្ឍទៅមុខនិងធ្ងន់ធ្ងរឡើងៗ ព្រោះតែការព្យាបាលតាមបែបធម្មតាមិនទទួលបានផល។ លុះដល់ពេលដែលជំងឺរបស់កុមារី ត្រូវគេពិនិត្យមើលឃើញថាឈានដល់ដំណាក់កាលចុងក្រោយហើយនោះ ក្រុមគ្រូពេទ្យក៏សម្រេចថា ការវះកាត់ប្តូរបេះដូងគឺជាជម្រើសដ៏ល្អបំផុត។
ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញនៅមជ្ឈមណ្ឌលបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យ Viet Duc បានកត់សម្គាល់ថា ត្បិតតែទទួលបានជោគជ័យក្នុងដំណើរការនេះមែន ប៉ុន្តែវាពិបាកណាស់ក្នុងការស្វែងរកអ្នកបរិច្ចាគសរីរាង្គ ជាពិសេសចំពោះកុមារតែម្តង ព្រោះថា មួយឆ្នាំៗ មានអ្នកបរិច្ចាគតិចតួចបំផុត។
សូមបញ្ជាក់ថា ជំងឺខ្សោយបេះដូងដំណាក់កាលចុងក្រោយរបស់កុមារ គឺបណ្តាលឲ្យពិបាកដកដង្ហើមបំផុត និងទាមទារឲ្យកុមារសម្រាកនៅលើគ្រែជាប្រចាំ ហើយបើគ្មានការវះកាត់ប្តូរបេះដូងទេ ឱកាសនៃការរស់រានមានជីវិតគឺទាបបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រូពេទ្យឯកទេសជំងឺបេះដូង ជំរុញឲ្យមាតាបិតា យកទារក និង កុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខ្លាធំនាំពីប្រទេសឥណ្ឌា នឹងបំពាក់ប្រព័ន្ធតាមដាន GPS មុនព្រលែងចូលព្រៃធម្មជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកបណ្ឌិត គិន ភា៖«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
-
កីឡា៥ ថ្ងៃ ago
ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក