Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលីចាប់ផ្តើមព្យាបាលទារកអាឡ័កស៊ីសណ្តែកដីដំបូងគេបង្អស់លើពិភពលោក

បានផុស

នៅ

ទារកដែលមានជំងឺអាឡ័កស៊ី (allergy) សណ្ដែកដីនៅប្រទេសអូស្ត្រាលី នឹងត្រូវបានផ្តល់ជូនការព្យាបាលដើម្បីបង្កើតភាពស៊ាំទៅនឹងស្ថានភាពដែលអាចគំរាមកំហែងដល់អាយុជីវិត ក្រោមកម្មវិធីបង្កើតឡើងដំបូងបង្អស់របស់ពិភពលោក។​នេះបើយោងតាមាករចេញផ្សាយរបស់សារព័ត៌មាន​ BBC នៅថ្ងៃទី​០១ខែ​សីហានេះ។

(រូបភាព៖​ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្រោមការត្រួតពិនិត្យដោយមន្ទីរពេទ្យ កុមារដែលបានជ្រើសរើសនឹងត្រូវបានផ្តល់ជាបណ្តើរៗនូវម្សៅសណ្ដែកដីជារៀងរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងតិច២ឆ្នាំ ដើម្បីកាត់បន្ថយការអាឡ័កស៊ី។ ការព្យាបាលអាឡ័កស៊ី​ស្ថិតក្នុង​ដំណាក់​កាល​ព្យាបាល​សាកល្បង​​តាម​មជ្ឈមណ្ឌលឯកទេសអាឡ័កស៊ីមួយចំនួននៅជុំវិញពិភពលោក ប៉ុន្តែនេះជាលើកដំបូងហើយដែលអាឡ័កស៊ីសណ្ដែកដីត្រូវបានគេយកទៅធ្វើជាគំរូថ្នាក់ជាតិនៃការថែទាំសម្រាបជំងឺអាឡ័កស៊ី។

អូស្ត្រាលីជារឿយៗត្រូវបានគេដាក់ឈ្មោះថាជា «រដ្ឋធានីនៃអាឡ័កស៊ីពិភពលោក» ដោយទារកម្នាក់ក្នុងចំណោម ១០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យ រកឃើញ​«មានប្រតិកម្មអាហារ»។ ចំណែកអាឡ័កស៊ីសណ្តែកដីប៉ះពាល់ដល់ប្រហែល ៣ភាគរយនៃប្រជាជនអូស្ត្រាលីនៅអាយុ១២ខែ ហើយមិនដូចអាឡ័កស៊ីអាហារផ្សេងទៀតទេ ដែលធ្វើឱ្យវាក្លាយជាជំងឺអាឡ័កស៊ីអាហារទូទៅបំផុតក្នុងចំណោមកុមារដែលមានអាយុតិច។

កម្មវិធីនេះនឹង​​ឥតគិតថ្លៃហើយបានតែសម្រាប់កុមារអាយុក្រោម១២ខែប៉ុណ្ណោះ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអាឡ័កសណ្តែកដី ហើយកំពុងទទួលការថែទាំនៅមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលចូលរួមចំនួន១០នៅទូទាំងប្រទេស។

(រូបភាព៖​ Indian Today)

BBC ​បាន​ដកស្រង់សម្តី លោក Tim Brettig អ្នកដឹកនាំកម្មវិធីនោះ​ដែល​អះអាង​ថា​ កាលវិភាគចាក់ថ្នាំនឹងត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្នសម្រាប់កុមារម្នាក់ៗ រហូតដល់ពួកគេឈានដល់ «កម្រិតថែទាំ» ដែលពួកគេនឹងបន្តរយៈពេលពីរឆ្នាំ។ គាត់បាននិយាយថា កុមារមួយចំនួនអាចជួបប្រទះផលប៉ះពាល់ រួមទាំងប្រតិកម្មអាឡ័កស៊ី។ គោលបំណងនៃការសាកល្បងព្យាបាលគឺដើម្បីបង្កើនភាពស៊ាំនឹងអាឡ័កស៊ី កាត់បន្ថយហានិភ័យ និងការថប់បារម្ភ បង្កឡើងដោយការប៉ះពាល់ជាមួយសណ្តែកដី ខណៈលទ្ធផលនឹងត្រូវបានវាស់វែងដោយការធ្វើតេស្តអាឡ័កស៊ីអាហារនៅចុងបញ្ចប់នៃការព្យាបាល។

ជាមួយគ្នានេះសាស្ត្រាចារ្យ Kirsten Perrett នាយកមជ្ឈមណ្ឌលឧត្តមភាពជាតិអាឡ័កស៊ី​ (NACE) បាននិយាយថា «ទីបំផុតយើងបានផ្លាស់ប្ដូរហានិភ័យនៃជម្ងឺអាឡ័កស៊ីក្នុងប្រទេសអូស្ត្រាលី ដើម្បីឱ្យកុមារកាន់តែច្រើនបានទៅសាលារៀនដោយគ្មានហានិភ័យពីប្រតិកម្មសណ្តែកដីដែលគំរាមកំហែងដល់អាយុជីវិត»។

NACE នឹងវាយតម្លៃកម្មវិធីនេះទាំងប្រសិទ្ធភាព និងសុវត្ថិភាព ជាមួយនឹងក្តីសង្ឃឹមនៃការពង្រីកវាទៅកាន់មន្ទីរពេទ្យបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានសង្កត់ធ្ងន់ថា គ្រួសារមិនគួរសាកល្បងការព្យាបាលនៅផ្ទះដោយខ្លួនឯងដោយគ្មានការត្រួតពិនិត្យឡើយ៕

(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម