ព័ត៌មានអន្ដរជាតិ
លោក Elon Musk យល់ព្រមសំណើបបួលវាយគ្នារបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា
ភាពថ្នាំងថ្នាក់រវាងមហាសេដ្ឋី Elon Musk និងប្រធានាធិបតីវ៉េណេស៊ុយអេឡា បានកើតឡើងក្រោយពីស្ថាបនិកក្រុមហ៊ុនអវកាស SpaceX បានចោទប្រកាន់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ថាបានបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ដើម្បីយកឈ្នះលើការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤។
លោក ម៉ាឌូរ៉ូ បានថ្លែងតាមទូរទស្សន៍រដ្ឋថា លោក Musk ជាអ្នកនៅពីក្រោយការវាយប្រហារលើប្រព័ន្ធកុំព្យូទ័ររបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ បានប្រកាសក្ដែងៗថា៖ «តើអ្នកឯងចង់វាយគ្នាអត់? តោះធ្វើវា។ Elon Musk ខ្ញុំត្រៀមខ្លួនរួចហើយ។ ខ្ញុំមិនខ្លាចលោកទេ Elon Musk។ តោះវាយគ្នា នៅកន្លែងណាក៏បានដែរឲ្យលោកចង់។ លោកចង់មកទីនេះជាមួយកាំភ្លើងរបស់លោក ហើយនិងក្រុមទាហានដើម្បីឈ្លានពានវ៉េណេស៊ុយអេឡា។ Elon Musk ល្អហើយដែលលោកចេះបង្ហាញមុខ ព្រោះយើងដឹងថាលោកជាអ្នកនៅពីក្រោយរឿងទាំងនេះ ដោយប្រើលុយ និងផ្កាយរណបរបស់លោក»។
ជាការឆ្លើយតប លោក Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «ប្រាប់ទៅ ម៉ាឌូរ៉ូ ផងខ្ញុំនឹងវាយជាមួយគាត់គ្រប់ពេលនិងកន្លែងណាក៏បាន»។ បន្ថែមពីនេះ មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារនៅអាមេរិករូបនេះ បានបន្តថា៖ «បើខ្ញុំឈ្នះ លោកលាលែងពីតំណែងជាអ្នកផ្ដាច់ការនៅវ៉េណេស៊ុយអេឡា។ បើលោកឈ្នះវិញ ខ្ញុំឲ្យលោកជិះយានទៅភពអង្គារដោយឥតគិតថ្លៃ»។
សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនៅវ៉េណេស៊ុយអេឡា ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២៩ខែកក្កដា ដោយគណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ បានយកឈ្នះលើបក្សប្រឆាំងក្នុងសម្លេង ៥១,២% ទល់នឹង ៤០,២%។ យ៉ាងណា លទ្ធផលនេះ ត្រូវបានប្រកាសនៅលើវិបសាយរដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺគ្មានការរាប់សន្លឹកឆ្នោតលម្អិតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗនោះឡើយ ដែលជាហេតុបង្កឲ្យផ្ទុះមានបាតុកម្មជាច្រើន ហើយបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក រួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះឡើយ។ មិនខុសពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួន លោក Elon Musk ក៏បានបង្ហាញការមិនពេញចិត្តនឹងការប្រកាសលទ្ធផលនេះផងដែរ ហើយបានហៅលោក ម៉ាឌូរ៉ូ ថាជា «ជនផ្ដាច់ការ» និងចាត់ទុកការបោះឆ្នោតវ៉េណេស៊ុយអេឡាថាជា «រឿងកំប្លែង»៕
ដោយ៖ ឈាង
ចុចអាន៖ ស្លាប់១១នាក់ នៅក្នុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅវ៉េណេស៊ុយអេឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា