Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆមាសទី ១ ក្រសួងការងារ ចុះអធិការកិច្ចការងារតាមរោងចក្រនានា ជិត ៥ ពាន់លើក

បានផុស

នៅ

គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​អធិការកិច្ច​ការងារ​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​ ជិត​ ៥ ​ពាន់​លើក ​ក្នុង​នោះ​បាន​ចេញ​លិខិត​ផាក​ពិន័យ​រោងចក្រ​ចំនួន​ ៦៥​ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​០១​ សីហា​ នេះ​ថា​ គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ ​២០២៤ នេះ ​ក្រសួង​បាន​បញ្ជូន​ក្រុម​អធិការកិច្ច​ការងារ​ចុះ​អធិការកិច្ច​ការងារ​សរុប​ចំនួន ៤ ៩៩២ លើក ក្នុង​នោះ​ចុះ​អធិការកិច្ច​ការងារ​សាមញ្ញ​ចំនួន​ ៤ ៧៤៧​ លើក​ ចុះ​អធិការកិច្ច​ការងារ​ពិសេស ចំនួន ​១៨៣​ លើក ចុះ​តាមដាន​កំហិត​ចំនួន ​៦២ ​រោងចក្រ​ បានដាក់​កំហិត​ ១១១​ រោងចក្រ​ និង​ចេញ​លិខិត​ផាកពិន័យ ចំនួន ៦៥ រោងចក្រ។

លោក​បាន​ឱ្យដឹងទៀតថា​ ការចុះ​អធិការកិច្ច​ជាង​ ៤ ០០០​ លើក​នេះ​ គឺជា​ការ​ធ្វើ​អធិការកិច្ច​សាមញ្ញ​ប្រចាំ​ឆ្នាំ ​ព្រោះ​រោងចក្រ​មាន​រហូតដល់​ទៅ​ជាង ​១ ៥០០​ រោងចក្រ​ ហើយ​ការធ្វើ​អធិការកិច្ច​នេះ​ក៏​ធ្វើតាម​របប​ស្វ័យ​ប្រកាស​របស់​និយោជក​ផង​ដែរ។

លោក​បាន​ពន្យល់ថា ​«ជា​គោលការណ៍​យើង​ធ្វើ​អធិការកិច្ច​ម្តង​ក្នុង ១ ឆ្នាំ ប៉ុន្តែ​យើង​ធ្វើ​អធិការកិច្ច​ពិសេស​នៅពេលដែល​យើង​ទទួលបាន​បណ្តឹង​ ឬមួយ​ទទួលបាន​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម ​ឬ​អនាមិក​ណាមួយ​ដែល​មិនមាន​ភាពមិនប្រក្រតី​ណាមួយ​នៅតាម​រោងចក្រ​សហគ្រាស​ពាក់ព័ន្ធ​ទៅ​នឹង​អនុវត្ត​ច្បាប់​ការងារ​ ឬ​លក្ខខណ្ឌ​ការងារ​ យើង​ត្រូវ​ចុះ​អធិការកិច្ច​ពិសេស ​ឬក៏​មានការ​តាមដាន​នូវ​ការ​ដាក់​កម្រិត​ណាមួយ​ដែល​ត្រូវ​បន្ត​អធិការកិច្ច​រោងចក្រ​សហគ្រាស​នោះបាន​អនុវត្តតាម​បញ្ញត្តិ​ដែល​យើង​បានដាក់​កម្រិត​ឬទេ​។​ អីចឹង​ជាង​ ៤ ០០០​ អធិការកិច្ច​ យើង​បូក​រួមទាំង​អធិការកិច្ច​ប្រចាំ​ឆ្នាំ​តាម​រោងចក្រ​សហគ្រាស​ទាំង​អធិការកិច្ច​តាម​បណ្តា​សហគ្រាស​ជួល​បន្ត​»។

លោក​បន្តទៀតថា គោលបំណង​ចម្បង នៃ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ ​គឺ​យើង​ពិនិត្យ​ដោះស្រាយ​ពាក្យ​បណ្តឹង ​និង​ភាពមិនប្រក្រតី​ដែល​យើង​ទទួលបាន​តាម​បណ្តាញ​សង្គម​ ឬ​តាម​អនាមិក​ពាក់ព័ន្ធ​ទៅ​នឹង​អនុវត្ត​ច្បាប់​ការងារ​ ឬ​លក្ខខណ្ឌ​ការងារ​តាម​រោងចក្រ​សហគ្រាស ​ឬ​បញ្ហា​ផ្សេងៗ​ កើតឡើង​នៅក្នុង​ការ​បំពេញ​ការងារ​តាម​រោងចក្រ​សហគ្រាស ដើម្បី​ធានា​ឱ្យ​និយោជក​ និង​កម្មករ-និយោជិត​គោរព​គ្នា​ទៅវិញទៅមក ​គោរព​ច្បាប់​ការងារ​ និង​មាន​សុខដុមរមនា​នៅ​តាម​រោងចក្រ​សហគ្រាស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

នយោបាយ២៣ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម