Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសធំៗ ឈ្លោះគ្នា រឿងកាន់កាប់បាតសមុទ្រ

បានផុស

នៅ

ប្រទេសធំៗកំពុងតែឈ្លោះប្រកែកគ្នារឿងទាក់ទងនឹងការកាន់កាប់បាតសមុទ្រ ដោយតំណាងរដ្ឋាភិបាលរុស្ស៊ីនិងចិន និយាយថា ការទាមទាររបស់សហរដ្ឋអាមេរិក ចង់កាន់កាប់មួយផ្នែកធំនៃបាតសមុទ្រ ដែលសម្បូរទៅដោយធនធាន គឺមិនមានមូលដ្ឋានទាល់តែសោះនៅក្នុងច្បាប់អន្តរជាតិ ហើយរឿងនេះគួរតែត្រូវបានច្រានចោល។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, សេចក្តីថ្លែងការណ៍នេះគឺធ្វើឡើង ក្នុងសម័យប្រជុំរបស់អាជ្ញាធរបាតសមុទ្រអន្តរជាតិ នៅទីក្រុង ឃីងស្តូន នៃប្រទេសហ្សាម៉ាអ៊ីក ហើយដើម្បីឆ្លើយតបទៅនឹងការអះអាងនាពេលថ្មីៗរបស់សហរដ្ឋអាមេរិកដែលថា ខ្លួននឹងពង្រីកខ្ពង់រាបបាតសមុទ្រទំហំប្រហែលមួយលានគីឡូម៉ែត្រការ៉េទៀត បន្ថែមពីលើខ្ពង់រាបបាតសមុទ្ររបស់ខ្លួនដែលមានស្រាប់នៅក្នុងសមុទ្រ Bering, មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លង់ទិក និងឈូងសមុទ្រម៉ិកស៊ិក។

យ៉ាងណាក្តី ទាំងតំណាងរុស្ស៊ីនិងចិន បានសង្កត់ធ្ងន់ថា ការទាមទារជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលអាមេរិកមិនដែលបានផ្តល់សច្ចាប័នទាល់តែសោះ។

អនុម័តក្នុងឆ្នាំ១៩៨២, UNCLOS បានដាក់ចេញនូវច្បាប់ទាក់ទងនឹងមហាសមុទ្រ និងសមុទ្ររបស់ពិភពលោក ដោយគ្របដណ្តប់លើបញ្ហានានា រួមទាំងដែនកំណត់ទឹកដី ធនធាន និងការការពារបរិស្ថានសមុទ្រផងដែរ។

(រូបថត៖ Getty)

ក្រោមច្បាប់នេះ ប្រទេសទាំងឡាយ មានសិទ្ធិទទួលបានធនធានណាមួយនៅក្នុងសមុទ្រ ឬបាតសមុទ្រ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ ដែលអាចលាតសន្ធឹងដល់ទៅ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសនោះ ខណៈរដ្ឋដែលផ្តល់សច្ចាប័នលើ UNCLOS ត្រូវឆ្លងកាត់ដំណើរការដ៏វែងអន្លាយមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំប្រទល់នៃខ្ពង់រាបបាតសមុទ្ររៀងៗខ្លួន។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសពីបំណងកាន់កាប់ខ្ពង់រាបបាតសមុទ្របន្ថែម ក្នុងខែធ្នូឆ្នាំ២០២៣ សម្រាប់គម្រោងបូមយកសារធាតុរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។

ការស្ទង់ភូគព្ភសាស្ត្រចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងក្នុងឆ្នាំ២០០៨ បានប៉ាន់ប្រមាណថា ប្រេងដែលមិនទាន់រកឃើញប្រហែល៩០ពាន់លានបារ៉ែល និងឧស្ម័នរាប់ទ្រីលានម៉ែត្រគូប គឺស្ថិតនៅខាងក្នុងរង្វង់អាកទិក រួមជាមួយលោហៈសំខាន់ៗដែលត្រូវការសម្រាប់អគ្គិសនី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាជ្ញាធរខេត្តព្រះសីហនុ ហាមនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម