Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​​វៀតណាម ចង់​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ឥណ្ឌាដល់ ២០ ប៊ីលាន​ដុល្លារ​ នា​ពេល​ឆាប់​ៗ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម​ មិញ​ ឈិញ កាល​ពី​ថ្ងៃ​ពុធ​ បាន​​អំពាវ​​នាវឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌា ដើម្បី​​ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ​ប៊ីលានដុល្លារក្នុងពេលឆាប់ៗនេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សា​យ​របស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្នើ​​ឡើង​យ៉ាង​ដូច្នេះ​ ក្នុង​វេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា នៅទីក្រុងញូវដេលី ដែល​លោក​​បាន​ជួប​ជាមួយ​មេដឹកនាំ​ជំនួញ​ឥណ្ឌា​ជាច្រើន​រូប​ ​ខណៈ​គេ​មើញ​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​២​។ ​ពាណិជ្ជកម្មរវាងវៀតណាម​ និង​ឥណ្ឌា​ បានកើនឡើងពី ២០០ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់ជិត ១៥ ​ប៊ីលានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះ ការ​នាំ​ចេញ​របស់​វៀតណាម​បាន​រួមចំណែក​ប្រមាណ​ ៨,៥ ​ប៊ីលានដុល្លារ​។

បច្ចុប្បន្ន ឥណ្ឌាមានគម្រោងវិនិយោគ​ជាក់​លាក់​ចំនួន​ ៤១០ ដែល​មាន​តម្លៃ​សរុប​ ១,០៣ ប៊ីលាន​ដុល្លារ​ នៅ​ក្នុង​ប្រទេស​វៀតណាម​ ខណៈ​វៀតណាម​មាន​គម្រោង​វិនិយោគ​ប្រមាណ​ ១៦ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ក្នុង​តម្លៃ​សរុប​ប្រមាណ​ ១៤ លាន​ដុល្លារ​ ដោយ​មិន​រាប់​បញ្ជូល​ការ​វិនិយោគ​របស់​ក្រុមហ៊ុនពហុវិស័យ Vingroup។ ​ ​​

លោក ឈិញ បានសង្កត់ធ្ងន់ថា កត្តា​ស្នូល​សំខាន់​ៗ​ចំនួន៥​សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងប្រសិទ្ធភាពរវាងធុរកិច្ចនៃប្រទេសទាំង២​ គឺទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ​​ ​​ទំនុកចិត្ត​នយោបាយខ្ពស់ ទីផ្សារបើកចំហ ភាព​ស្រដៀង​គ្នា​នៃ​វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រ​ និង​គោលដៅ​រួម​លើ​​កសាងប្រទេសដ៏មានអំណាច វិបុលភាព ​និង​មាន​ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

​នាយករដ្ឋមន្ត្រីដដែល​ បាននិយាយថា រដ្ឋាភិបាលវៀតណាម​តែងតែលើកទឹកចិត្តឱ្យអាជីវកម្មឥណ្ឌាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលឥណ្ឌាមានចំណុចខ្លាំង ហើយវៀតណាមមានតម្រូវការ និងអាទិភាពខ្ពស់។ ក្នុង​នោះ​ មាន​ដូច​ជា​ បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ថាមពលដូចជាអ៊ីដ្រូសែន ជីវបច្ចេកវិទ្យា ការ​បង្កើត​ថ្មី​ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឱសថជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម