Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថា CLV ជាកិច្ចព្រមព្រៀងជំរុញសេដ្ឋកិច្ច-សន្តិសុខ គ្មានទេការកាត់ដីឱ្យបរទេស

បានផុស

នៅ

តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឬហៅថា «CLV» ជាកិច្ចព្រមព្រៀងជំរុញលើវិស័យសេដ្ឋកិច្ច-សន្តិសុខ នៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។ ផ្ទុយទៅវិញ មិនមែនជាកិច្ចព្រមព្រៀងដែលកម្ពុជាកាត់ដីឱ្យទៅប្រទេសណាមួយនោះឡើយ។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាក់ទៅកាន់កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា«កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាកិច្ចព្រមព្រៀងក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ សុខាភិបាល អប់រំ និងគ្រប់គ្រងគ្រោះមហន្តរាយតាមព្រំដែន»

ឆ្លើយតបនឹងការលើកឡើងបំផុសបំផុលដោយបុគ្គលមួយចំនួនចោទថា ជាកិច្ចព្រមព្រៀងដែលកម្ពុជាបានកាត់ទឹកដី ៤ ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ឱ្យភាគីវៀតណាមគ្រប់គ្រងកាន់កាប់នោះ ត្រូវបានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចាត់ទុកថា គឺមានចេតនាធ្វើឱ្យសាធារណៈមតិមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ដោយបានឆ្លៀតយកបញ្ហានេះវាយប្រហាររាជរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយសម្រាប់ក្រុមខ្លួន។

តាមការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺកិច្ចសហការគ្នាលើវិស័យនានា ការជួយគ្នាទៅវិញទៅ ការទប់ស្កាត់បទល្មើសឆ្លងដែន ហើយជាពិសេសកិច្ចេះព្រមព្រៀងនេះ ក៏ត្រូវបានគោរពអធិបតេយ្យ និងបូរណភាពដែនដីរដ្ឋសមាជិក ដោយគ្មានប្រទេសណាមួយអាចរំលោភដែនដីគ្នាបានឡើយ។ ម្ស៉ាងវិញទៀត កម្ពុជា ក៏មិនមែនមានតែកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងវៀតណាមទេ តែក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងថៃ ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏គេមានកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណដូចគ្នានេះដែរ ដើម្បីជាប្រយោជន៍ជាតិរៀងៗខ្លួន។ នេះជាការលើកឡើងដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដដែល។

ស្ថិតក្នុងឱកាសជួបសំណេះសំណាលជាមួយកងទ័ព គ្រួសារកងទ័ព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានអរគុណអតីតយុទ្ធជន ដែលបានលះបង់ពលីគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ សន្តិសុខសណ្តាប់ធ្នាប់ ថែរក្សាការពារសុខសន្តិភាព និងបូរណភាពដែនដី ជាពិសេសចំពោះការខិតខំប្រឹងប្រែងការពារព្រំដែនទឹក ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់រូបភាព រួមទាំងការជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត ដែលបានជះឥទ្ធិពលដល់សង្គម និងសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម