ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានកើតរញ្ជួយដីបន្តទៀត នៅខេត្ត ជាប់ព្រំដែនកម្ពុជា
ក្រោយកើតមានរញ្ជួយដីផ្ទួនៗនៅស្រុក Kon Plong នៃខេត្ត Kon Tum, លោក Nguyen Xuan Anh ប្រធានវិទ្យាស្ថានភូគព្ភសាស្ត្រ វៀតណាម បានព្រមានប្រជាជនថា នាពេលខាងមុខ ខេត្តនេះអាចជួបគ្រោះរញ្ជួយដីជាបន្តទៀត ប៉ុន្តែមិនមានកម្លាំងលើសកម្រិត ៥.៥រ៉ិចទ័រនោះទេ។
ការព្រមានរបស់លោកកើតឡើង ខណៈខេត្តវៀតណាម ស្ថិតនៅជាប់ខេត្តរតនគិរី របស់ប្រទេសកម្ពុជាមួយនេះ ជួបគ្រោះរញ្ជួយដីថ្មីចំនួន៧លើកទៀត ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។
ស្របពេលជាមួយគ្នានោះដែរ លោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តវិធានការចាំបាច់នានា ដើម្បីវាយតម្លៃគ្រោះមហន្តរាយបង្កឡើងដោយរញ្ជួយដី និងវិធានការត្រៀមខ្លួន ចៀសវាងការបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស។
មិនត្រឹមប៉ុណ្ណឹង វិទ្យាស្ថានភូគព្ភសាស្ត្ររបស់លោក ក៏បានបង្កើតបណ្តាញមួយដែលមានស្ថានីយ៍ចំនួន១០ ដើម្បីតាមដាននិងសិក្សាលើស្ថានភាពរញ្ជួយផងដែរ។
សូមបញ្ជាក់ថា ការរញ្ជួយដីថ្មីដែលមានកម្លាំងចន្លោះពី ២.៥ ទៅ ៣.៤រ៉ិចទ័រ ជាមួយជម្រៅចន្លោះពី ៨.១ ទៅ ៨.២ គីឡូម៉ែត្រ គឺបន្ថែមពីលើការរញ្ជួយសរុប៣៤លើក កាលពីថ្ងៃចន្ទនិងអាទិត្យ នៅក្នុងស្រុកដដែលនេះ។
ពាក់ព័ន្ធការរញ្ជួយញឹកញាប់នេះផងដែរ មន្ត្រីនៅមជ្ឈមណ្ឌលព្រមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម បានបញ្ជាក់ថា ការរញ្ជួយផ្ទួនៗបែបនេះ គឺបណ្តាលមកពីសកម្មភាពកកិតរបស់ផ្ទាំងតិចតូនិក ដែលនៅស្ងៀមទ្រឹងមួយរយៈមកហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តវៀតណាម ជាប់ព្រំដែនកម្ពុជា រញ្ជួយដីផ្ទួនៗ ៧ លើកទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ