Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ ជួប​ប្រជុំ​ពិភាក្សា​ការរៀបចំ​គម្រោង​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​ក្នុង​សាលារៀន

បានផុស

នៅ

ភ្នំពេញ​ ៖​ នៅ​CDC​នា​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណ​: បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​គម្រោង​ផ្សព្វផ្សាយ​អប់រំ​បញ្ហា​គ្រឿងញៀន​ក្នុង​សាលារៀន​ក្រោម​អធិបតី​លោកជំទាវ ផា​ណា វ៉ឺ​នី​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ស៊ូផា​ផាត ហ៊ី​ប​ឱសថ ទីប្រឹក្សា​ទទួលបន្ទុក​គ្រឿងញៀន​អម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត បាន​ប្រាប់​ឱ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា លោក ស៊ូផា​ផាត ហ៊ី​ប​ឱសថ ទីប្រឹក្សា​ទទួលបន្ទុក​គ្រឿងញៀន​ប្រចាំ​ស្ថានទូត​ថៃ នៅ​កម្ពុជា បាន​ជម្រាបជូន​ពី​ដំណើរការ​គម្រោង​សាលារៀន​ស​គ្មាន​គ្រឿងញៀន​នៅ​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅ​ប្រទេស​ឡាវ។

ថ្លែង​ក្នុងនាម លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ ក្នុង​ឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ​ដែល​បាន​លើក​ពី​គំនិត​ផ្តួចផ្តើម​គម្រោង​សាលារៀន ស គ្មាន​គ្រឿងញៀន និង​បាន​ជម្រាបជូន​ពី​ស្ថានភាព​គ្រឿងញៀន​ដែល​គ្មាន​សញ្ញា​ថមថយ​ទាំង​ក្នុង​អនុតំបន់ តំបន់ និង​ពិភពលោក និង​ឆន្ទៈ​ដ៏​មុត​ស្រួច​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាមួយនឹង​ការឆ្លើយតប​របស់​លោក នេ​ត សាវឿន ដើម្បី​ធ្វើឱ្យ​បានសម្រេច​នៅ​ឆ​ន្ទៈ​ប្រមុខ​រាជរដ្ឋាភិបាល​កាត់បន្ថយ​ឈានទៅ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា ពិសេស​ការ​បង្កើត App Nodrug ” ដើម្បី​ធ្វើ​ឱ្យ​ទំនើប ទាន់សម័យ និង​មាន​ប្រសិទ្ធភាព ” ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​កម្ពុជា។

ក្នុង​ឱកាស​នោះ​ដែរ លោកជំទាវ ផា​ណា វ៉ឺ​នី​ដា អគ្គលេខាធិការរង គណៈកម្មាធិការ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សាទរ និង​ផ្តល់​ការគាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​គម្រោង​នេះហើយ​បាន​ណែនាំ​ឱ្យ​រៀបចំ​នៅ​គម្រោង​នេះ​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ដាក់ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពាក់កណ្តាល​អាណ​ត្តិ​នៃ​កិច្ចសហការ​អនុវត្ត​ការងារ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ TICA ដែល​គ្រោង​រៀបចំ​នៅ​ខែកញ្ញា ឆ្នាំ​២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម