Connect with us

ជីវិតកម្សាន្ដ

កាន់តែហឹរ! MGC 2023 ភឹម ស្រីនោ ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ ក្រោយផ្ទេរមកុដ

បានផុស

នៅ

បវរកញ្ញា ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ​ក្នុង​កម្មវិធី Miss Grand Cambodia 2023 កំពុង​ធ្វើ​ឲ្យទស្សនិកជន​ និង​អ្នកគាំទ្រ​នៅលើ​បណ្តាញ​ហ្វេសប៊ុក​ចាប់​អារម្មណ៍ខ្លាំង ខណៈ​តារាស្រីរូប​នេះ​បាន​បញ្ចេញរូបភាព​ជាច្រើន​សន្លឹក​តាមរយៈ​ការប្តូរស្ទីល​តុបតែង​ខ្លួន​សិចស៊ី​ប្លែក​ភ្នែក ១៨០​ដឺក្រេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ គេ​ក៏​សង្កេត​ឃើញ​មាន​ការ​បន្ត​ស៊ែ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​ឃើញ​សកម្មភាព​ថតរូប​បង្ហាញ​សម្រស់​យ៉ាង​ទាក់ទាញ​នៃ​ការ​​លេង​ស្ទីល​ថត​កាច់​រាង​ពី​សំណាក់​ស្រី​ស្រស់ ភឹម ស្រីនោ ដែល​បាន​សម្ញែង​​សាច់​ខ្លី​ម៉ដ​រលោង​គួរជាទី​គយគន់។

កញ្ញា ភឹម ស្រីនោ បាន​រំលេច​ខ្លឹមសារ​ថា ស្ត្រី​ខ្លាំង​ តែងតែ​ប្រែ​ការ​ឈឺចាប់​របស់​នាង​ទៅ​ជា​ថាមពល, យើង​កំពុង​រស់​នៅ​ក្នុង​សង្គម​ដែល​កាន់​តែ​ជឿនលឿន និង​រីក​ចម្រើន​ស្តង់​ដារ​នៃ​សម្រស់​គឺ​ មិន​ត្រឹម​តែ​ខាង​ក្រៅ​នោះ​ទេ សម្រាប់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចិត្ត​និង​ អាកប្បកិរិយា​របស់​យើង។

គេ​នៅ​ចាំ​បាន​ដែរ​ថា ភឹម ស្រីនោ កាល​ពីថ្មីៗ​កន្លង​ទៅ​ នាងធ្លាប់​បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង​បន្ទាប់​មានបុគ្គល ម្នាក់​បាន​រិះគន់​ទៅ​លើ​រូបសម្ផស្ស​របស់​នាង​ថា បវរកញ្ញា​ស្អីមាន​រូបរាងមិនស្អាត​ថែមទាំង​សាច់ស្បែក​ដូចសត្វ​គីង្គក់​ដូចមនុស្សមាន​កូន ៤ ឬ ៥ នាក់ ធាត់ក៏ធាត់ យាក៏យា។

ទោះបីធ្លាប់ឆ្លង​កាត់​ការរិះគន់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ទៅ​លើ​រូប​សម្ផស្សរបស់​ខ្លួន​នោះ​តែ​ម្ចាស់មកុដ Miss Grand Cambodia2023កញ្ញា ភឹម ស្រីនោ គឺតែងតែ​បាន​ចេញមកលើកទឹកចិត្ត​ចំពោះ​អ្នកដែលកំពុងរងការ Bully ពី​សំណាក់​បុគ្គល​ដទៃ​ឲ្យ​ត្រូវ​ស្រលាញ់​ខ្លួនឯងច្រើនបំផុត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៨ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣២ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៤ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម