Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ទទួល​ភ្ញៀវទេសចរបរទេស​ជាង​ ៦ លាននាក់​ក្នុងឆមាសទី​១ ខ្ពស់​បំផុត​​រាប់​តាំង​ពី​ ២០២០

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​ស្វាគម​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ ៦,៤ លាន​នាក់ ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​ ដែល​វា​ជា​ចំនួន​ខ្ពស់​បំផុត​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ រាប់ចាប់ពី​ឆ្នាំ​ ២០២០ ពោល​គឺ​ពេល​ដែល​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩បាន​ផ្ទុះ​ឡើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាល​ពី​ម្សិលមិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) របស់​ឥណ្ឌូណេស៊ី​ ចំនួន​ដដែល​បង្ហាញ​ពី​កំណើន​ប្រមាណ​ ២១ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន​។ លោក​ស្រី​ ​Amalia Adininggar Widyasanti ប្រធានស្តីទីនៃ BPS បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះ​ថា៖ «នេះគឺជាចំនួន​ភ្ញៀវទេសចរ​អន្តរជាតិខ្ពស់បំផុត ដែលប្រទេសឥណ្ឌូណេស៊ីបានកត់ត្រា​ក្នុងឆមាសទី១​ ចាប់តាំងពីឆ្នាំ ២០២០​»។

​គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌូណេស៊ីបាន​ទទួល​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ ៣,១ លាន​នាក់​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០២០ ហើយ​ចំនួន​នេះ​បាន​ធ្លាក់​ជា​គំហុក​ដល់​ ៧៣១ ៣១៥ នាក់​ ក្នុង​ឆមាស​ដដែល​នៅ​ឆ្នាំ​ ២០២១។ ចំនួន​ភ្ញៀវ​​បាន​កើន​ឡើង​មក​វិញ​ត្រឹម​ ១,៥ លាន​នាក់​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ មុន​ឡើង​ជិត​ ៥,៣ លាន​នាក់​ ក្នុង​ឆមាស​ដដែល​ឆ្នាំ​ ២០២៣​។

​ទោះ​បី​ជា​ឆមាស​ទី​១​ឆ្នាំ​នេះ​ ឥណ្ឌូណេស៊ី​បាន​កត់​ត្រា​ពី​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ​ ក៏​ចំនួន​ ៦,៤ លាន​នាក់​ បង្ហាញ​ពី​ភាព​ត្រដាប​ត្រដួស​ដែល​ប្រទេសនេះ​​ជួប​ប្រទះ​ ដើម្បី​សម្រេច​បាន​គោលដៅ​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ ១៧ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៤ ទាំង​មូល​។

បើ​តាម​លោក​ស្រី​ Amalia ប្រភព​ភ្ញៀវទេសចរ​ធំ​ៗ​បំផុត​របស់​ឥណ្ឌូណេស៊ី​ រួម​មាន​ម៉ាឡេស៊ី សិង្ហបុរី​ និង​​អូស្រ្តាលី​។

គេ​មើល​ឃើញ​ថា​ ដូច​គ្នា​នឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចេញ​គោលនយោបាយ​ និង​យុទ្ធសាស្រ្ត​ផ្សេង​ៗ​យ៉ាង​សស្រាក់​សស្រាំ​ រួម​ទាំង​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​លើ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ពី​ ១៦៩ ប្រទេស​។

ការ​លើក​លែង​ទិដ្ឋាការ​ បាន​ក្លាយ​ជាគោលនយោបាយ​បែប​ប្រកួត​ប្រជែង​ដ៏​ធំ​ក្នុង​តំបន់​អាស៊ាន​ ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ​ក្រោយ​វិបត្តិកូវីដ១៩​ ខណៈ​បច្ចុប្បន្ន​ ថៃ​ និង​ម៉ាឡេស៊ី​ កំពុង​បន្ត​នាំ​មុខ​គេ​លើ​ចំណូល​ទេសចរ​ក្រៅ​ពី​ក្រៅ​ស្រុក​ ដោយ​ឆ្ពោះ​ទៅ​រក​គោលដៅ​ប្រចាំ​ឆ្នាំ​រាប់​សិប​លាន​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម១៦ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

Sokha Hotels

ព័ត៌មានពេញនិយម