កីឡា
ផ្ទុះការរិះគន់ កីឡាការិនី Angela វ៉ៃបាន៤៦វិនាទីសុំចុះចាញ់ប៉ះដៃគូភេទទី៣
កីឡាការិនីប្រដាល់ជម្រើសជាតិអ៉ីតាលី Angela Carini បានបោះបង់ចោលការប្រកួតទាំងទឹកភ្នែក បន្ទាប់ពីប្រកួតបានត្រឹមតែ៤៦វិនាទីប៉ុណ្ណោះជាមួយកីឡាការិនីអាល់ហ្សេរី Imane Khelif ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសបារាំង។
អ្នកប្រយុទ្ធអាល់ហ្សេរី Khelif ជាកីឡាការិនីម្នាក់ក្នុងចំណោម២នាក់ដែលត្រូវបានអនុញ្ញាតឲ្យប្រកួតនៅកីឡាអូឡាំពិក បើទោះជាពួកគាត់មិនបានជាប់ក្នុងការប្រកួតប្រដាល់សកលជើងឯកពិភពលោកកាលពីឆ្នាំមុខ ដោយសារបរាជ័យក្នុងការធ្វើតេស្តបញ្ជាក់ពីភេទប្រុសឬស្រីឲ្យពិតប្រាកដ។
ការពិតនៅលើសង្វៀន North Paris Arena បង្ហាញថា ការត្រូវមួយដៃរបស់កីឡាការិនី Khelif លើក្តោងច្រមុះរបស់ Carini ហើយត្រូវដៃទី២ដោយដាក់អុកពីចង្កា។ បន្ទាប់ពីទទួលរងជាច្រើនដៃ Carini បានដើរទៅបង្គោលទីរបស់នាង ហើយលើកដៃសុំចុះចាញ់តែម្តងក្នុងរយៈពេលត្រឹមតែ៤៦វិនាទីក្នុងទឹកទី១។
ក្រោយការប្រកួត Carini បាននិយាយថា ច្រចុះរបស់នាងឈឺគ្រប់គ្រាន់ហើយ។ នាងសុខចិត្តបោះបង់ចោលការប្រកួតពីព្រោះខ្លាចបាក់ច្រមុះ។ «ខ្ញុំប្រេះទ្រូងហើយ។ ខ្ញុំឡើងប្រកួតដើម្បីឪពុករបស់ខ្ញុំ។ គេប្រាប់ខ្ញុំច្រើនណាស់ថា ខ្ញុំជាអ្នកប្រយុទ្ធ តែខ្ញុំបែរជាបោះបង់ចោលការប្រកួតដោយសារសុខភាព។ ខ្ញុំមិនដែលរងកណ្តាប់ធ្ងន់បែបនេះទេ»។
កីឡាការិនីវ័យ២៥ឆ្នាំ បានបន្តរៀបរាប់ថា ៖«ខ្ញុំឡើងសង្វៀនដើម្បីឪពុករបស់ខ្ញុំ។ ខ្ញុំមិនបោះបង់ទេ តែត្រូវមួយដៃឈឺខ្លាំងណាស់ អីចឹងហើយបានខ្ញុំនិយាយថា គ្រប់គ្រាន់ហើយ។ បន្ទាប់ពីត្រូវដៃទី២ បន្ទាប់ពីធ្លាប់ទទួលរងកាលពីឆ្នាំមុន ខ្ញុំមានអារម្មណ៍ថា ច្រមុះរបស់ខ្ញុំឈឺចាប់ខ្លាំងណាស់។ ឈឺគ្រប់គ្រាន់ហើយ»។
ទោះបីជាយ៉ាងណា កីឡាការិនីអ៉ីតាលីរូបនេះបានលើកទឹកចិត្តខ្លួនឯងថា នេះមិនមែនជាបរាជ័យសម្រាប់នាងឡើយ។ ការបានឡើងសង្វៀនគឺជាជោគជ័យរបស់នាងរួចទៅហើយ។
អ្នកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីហិង្សាលើស្ត្រី និងកុមារី បានបង្ហាញពីកង្វល់ពីអ្វីដែលបានកើតឡើង។ អ្នកស្រីបាននិយាយថា ៖«កីឡាការិនី Angela Carini បានធ្វើតាមឆន្ទៈ និងអាទិភាពរាងកាយរបស់នាងត្រឹមត្រូវហើយ ប៉ុន្តែនាង និងកីឡាការិនីផ្សេងទៀតមិនគួរត្រូវបានរំលោភបំពានទាំងផ្លូវកាយ និងចិត្តផ្អែកលើភេទរបស់ពួកគេឡើយ»។
លោក Giorgia Meloni នាយករដ្ឋមន្ត្រីអ៉ីតាលី បាននិយាយសង្កត់ធ្ងន់ថា ៖«ខ្ញុំគិតថា អត្តពលិកដែលមានលក្ខណៈហ្សែនជាបុរសមិនគួរត្រូវបានអនុញ្ញាតឲ្យប្រកួតជាមួយនារីឡើយ។ តាមគំនិតរបស់ខ្ញុំគឺវាមិនមែនជាកីឡាស្មើភាព»។
មុនពេលការប្រកួត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានរង់ការរិះគន់ជុំវិញការអនុញ្ញាតឲ្យអ្នកប្រដាល់ Khelif និង Lin Yu‑ting របស់តៃវ៉ាន់ចូលរួមប្រកួតជាមួយស្ត្រីភេទ។
កាលពីឆ្នាំមុន អ្នកប្រដាល់ទាំងពីរមិនបានជាប់ក្នុងការប្រកួតជើងឯកពិភពលោកទេដោយប្រធានសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) លោក Umar Kremlev បាននិយាយថា ការធ្វើតេស្ត DNA បានបង្ហាញថា ពួកគេមានក្រូម៉ូសូម XY ដូច្នេះត្រូវបានដកចេញ។ ក្រូម៉ូសូម XY គឺជាប្រភេទហ្សែនបុរស ខណៈក្រូម៉ូសូម XX ទើបជាប្រភេទហ្សែនស្ត្រី។
ប៉ុន្តែកាលពីយប់មិញ IOC បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់មួយថា អ្នកប្រដាល់ទាំងពីរបានបំពេញតាមបទប្បញ្ញត្តិពេញលេញ និងបានប្រកួតអន្តរជាតិជាច្រើនឆ្នាំមកហើយសម្រាប់ការប្រកួតជាស្ត្រីភេទ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ