Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​និង​ហ្វីលីពីន​នឹង​ធ្វើសមយុទ្ធរួមគ្នាដ៏កម្រ​​នៅ​សមុទ្រចិនខាងត្បូង

បានផុស

នៅ

នាវាឆ្មាំសមុទ្រវៀតណាមកំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា​លើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទីក្រុងប៉េកាំងជុំវិញសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ខែសីហានេះ។

(រូបភាព៖ CHINADAILY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ប្រទេសទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧប្បត្តិហេតុនៅ​សមុទ្រដោយសន្តិភាព។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខ​ដឹកនាំ​ប្រទេស​​​នៅ​ជាប់​សមុទ្រចិន​ខាងត្បូង​ទាំំងពីរ បាន​បបង្កើត​ឱកាសសម្រាប់កងកម្លាំងឆ្មាំសមុទ្រទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់សមុទ្រពាក់ព័ន្ធ។

នៅថ្ងៃទី៣១ខែកក្កដា​មុន​នេះ ក្រសួងការពារជាតិវៀតណាមរាយការណ៍ថា កប៉ាល់ CSB 8002 ទម្ងន់ ២​៤០០តោនបាន​ចាក​ចេញពីដែនទឹកវៀតណាម​ទៅចូលរួមសមយុទ្ធជាមួយប្រទេសហ្វីលីពីន។ ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក និងជួយសង្គ្រោះ ការការពារ និងការប្រយុទ្ធគ្នានៅឯសមុទ្រ។

(រូបភាព៖ DC)

គួរបញ្ជាក់ថា ក្រសួងការបរទេស​ប្រទេសវៀតណាមកាលពីពាក់កណ្តាលខែកក្កដា បានដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ សម្រាប់តំបន់ខ្ពង់រាបដែលលាតសន្ធឹងលើសពី៣៧០​គីឡូម៉ែត្រ បច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង
ហើយ​ចិន​​​ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​​របស់​វៀតណាម ហើយ​បាន​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​ជាមួយ​ភាគី​វៀតណាម។

បើទោះបីជាទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ប៉ុន្តែហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀតនៅតែទាមទារកោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់៕

(រូបភាព៖ Philippine Star)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម