ព័ត៌មានអន្ដរជាតិ
ការនាំចេញកសិផលវៀតណាមហក់ឡើងខ្ពស់ ដោយ ៥ មុខទំនិញ កើនលើសពាន់លានដុល្លារគិតជាតម្លៃជិត១៦ពាន់លានដុល្លារ
តម្លៃនៃការនាំចេញផលិតផលកសិកម្មវៀតណាម បានកើនឡើង ២៤,៤ ភាគរយ ដែលមានទឹកប្រាក់ប្រមាណ ១៥,៧៦ ប៊ីលានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៤ ដោយមុខទំនិញចំនួន៥ រួមមានកាហ្វេ កៅស៊ូ អង្ករ ផ្លែឈើ និងបន្លែ និងគ្រាប់ស្វាយចន្ទី បានកើនលើសពី១ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាមបាននាំចេញកាហ្វេប្រមាណ ៩០២ ០០០ តោន ស្មើនឹងតម្លៃប្រមាណ ៣,២២ ប៊ីលានដុល្លារ កើនឡើង ៣៤,៦ ភាគរយ បើគិតពីតម្លៃ ដោយសារតែតម្លៃកាហ្វេហក់ឡើង ខណៈមានតម្រូវការច្រើន ហើយការផ្គត់ផ្គត់របស់សកលធ្លាក់ចុះ។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំដូចគ្នា វៀតណាមបាននាំចេញអង្ករប្រមាណ ៤,៦៨ លានតោន ក្នុងទំហំទឹកប្រាក់ជិត ៣ ប៊ីលានដុល្លារ (កើនឡើង ៣២ ភាគរយ) ពេលដែលតម្រូវការនៅក្នុងទីផ្សារធំៗដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី ចិន និងអាហ្រ្វិក កើនឡើងលើស២ខ្ទង់គិតជាភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ការនាំចេញផ្លែឈើ និងបន្លែ មានតម្លៃប្រមាណ ៣,៣៣ ប៊ីលានដុល្លារ កើនឡើង ២៤,៣ ភាគរយ។ ទុរេនគ្របដណ្ដប់ជាង ១/៣ នៃទំហំនាំចេញសរុប មានប្រមាណ ១,៣២ ប៊ីលានដុល្លារ ដោយមានចិនជាអ្នកទិញឈានមុខគេ។ តួលេខរបស់ក្រសួងកសិកម្មបង្ហាញថា តម្លៃនាំចេញ ជាពិសេសទុរេន ស្រកានាគ ស្វាយ និងចេក ក៏ឡើងថ្លៃដែរធៀបនឹងឆ្នាំមុនផងដែរ។
ការនាំចេញគ្រាប់ស្វាយចន្ទីវិញ មានចំនួន ៣៥ម៉ឺនតោន ដោយកើបប្រាក់ប្រមាណ ២ ប៊ីលានដុល្លារ ដែលកើនឡើង ១៧,៤ ភាគរយ។ ចំណែកឯការនាំចេញកៅស៊ូវិញ បានកើនឡើងតិចតួចជាង ៤,៥ ភាគរយ ដោយគិតជាទំហំប្រាក់ប្រមាណ ១,០៩ ប៊ីលានដុល្លារ។
យោងតាមសមាគមឧស្សាហកម្ម ការនាំចេញកសិផលកើនឡើងដោយសារតម្រូវការខ្ពស់ពីដៃគូពាណិជ្ជកម្មធំៗដូចជាចិន សហរដ្ឋអាមេរិក ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង។ ជាមួយគ្នានោះ ឥទ្ធិពលនៃបាតុភូតអាកាសធាតុ អែលនីណូ (El Niño) បានកាត់បន្ថយការផ្គត់ផ្គង់ផលិតផលកសិកម្មនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យតម្លៃឡើងខ្ពស់ដល់កំណត់ត្រា សម្រាប់កសិផលជាច្រើន៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ