Connect with us

ជីវិតកម្សាន្ដ

វ៉ាង ស្រីណូ សារភាពមានផ្ទៃពោះ ៨ ខែ តាមបែបវិទ្យាសាស្ត្រ

បានផុស

នៅ

អ្នក​គាំទ្រ​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល ខណៈ​ស្ងាត់​ៗ​ស្រាប់​ធ្លាយ​ដំណឹង​​តារា​សម្តែង វ៉ាង ស្រីណូ មាន​​ផ្ទៃពោះ ៨ ខែ ដោយ​ពុំ​ធ្លាប់​ឮ​ដំណឹង​រៀបការ​ជា​មួយ​បុរស​ណា​ម្នាក់​ឡើយ។ ដំណឹងមានផ្ទៃពោះ​របស់ វ៉ាង ស្រីណូ បាន​ធ្វើឲ្យមហាជន​ជាច្រើនកើត​មន្ទិល​គ្រប់គ្នា ព្រោះ​ចង់ឃើញមុខ​ឪពុក​​ទារកក្នុងផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេល​ដែល​ព័ត៌មាន​នេះ​បាន​បង្កឲ្យមាន​ការចាប់​អារម្មណ៍សម្រាប់អ្នកក្នុង​ចង្កោមសិល្បៈ និងអ្នកគាំទ្រ​ផងនោះ ស្រីណូ មិន​បង្អង់យូរបានចេញមុខ​ស្រាយ​មន្ទិល​ដោយ​សារភាពគ្មានការលាក់លៀមទេថា នាងពិតជាមានទម្ងន់កូន​ក្នុងផ្ទៃ ៨ខែ​ពិតមែន ខណៈ​កូនរបស់នាងបង្កកំណើតតាម​បែបវិទ្យាសាស្ត្រ(ចាក់មេ ជីវិត)។

វ៉ាង ស្រីណូ បានរៀបរាប់​ដើម្បីឲ្យ​មហាជន​អស់ចម្ងល់ថា «អគុណបងប្អូន​ដែលបាន​ខមិនអបអរសាទរព្រម​ទាំងជូនពរខ្ញុំ និង​កូន មានអ្នកខមិន​ច្រើន​ណាស់​សួរថា ខ្ញុំមានផ្ទៃពោះមែន ឬក៏លេង? នៅ​មានអ្នកខ្លះមិន​ទាន់ជឿហើយអ្នកខ្លះសួរថា ទម្ងន់តាមណាបើអត់មានប្តីផង? អ្នកខ្លះសួរថា ទំម្ងន់ហើយមិចមិនដែលឃើញខ្ញុំបង្ហាញមុខប្តី?  តើកូនក្នុងផ្ទៃប្រុស ឬស្រី?»

នាងបញ្ជាក់ថាចម្លើយគឺខ្ញុំមានផ្ទៃពោះ​មែន ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជា​ស៊ីងហ្គលដដែល ឥឡូវខ្ញុំជា​ស៊ីងហ្គលមាំមី​​ ដូចខ្ញុំ​​បាន​ប្រាប់អ៊ីចឹង​ខ្ញុំយកកូនតាមបែបវិទ្យា​សាស្ត្រ (ចាក់មេជីវិត) ពេលនេះ​អាយុផ្ទៃពោះ ៨ខែហើយ ចាប់ផ្តើមតាំង​គ៌រពី​ខែមករាមក តែខ្ញុំមានសំណាង​ពពោះកូននេះ​មិនចាញ់សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរ​ហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាមេរិកជាដើម

វ៉ាង ស្រីនោ និយាយបន្ត​ថា ពេលមានផ្ទៃពោះនាង​មានភាពរីករាយមិនបាក់ទឹកចិត្តដូចម្តាយពពោះមួយចំនួន ហើយនាងធ្វើការ​បានធម្មតា​អាច​ឡាយ​​លក់​ធម្មតា​រហូតបងប្អូន​ដែល​​មើល​ឡាយទាំងអស់​មើលមិនដឹងថានាងមាន​ទម្ងន់ផង។ នាងបញ្ជាក់ថា កូនក្នុងផ្ទៃ​ជាកូនស្រី និងត្រូវសំរាលខែ៩ ខាមុខនេះដូច​គម្រោង​ដែលនាងធ្លាប់ប្រាប់ថា ចង់បានកូនស្រីឆ្នាំរោង​ ឥឡូវបានសម្រេចហើយ។

តារាស្រី វ៉ាង ស្រីណូ និយាយ​ទៀតថា គ្រប់យ៉ាង​គឺខ្ញុំមិនបាន​លាក់បាំង ឬកុហក់​ឡើយ ខ្ញុំធ្លាប់បានប្រកាស​ពីគោលជំហរ និង​បំណង់​ប្រាថ្នា​របស់ខ្ញុំ​ដល់បងប្អូនទាំងអស់មុនហើយមានតែបងប្អូនខ្លះមិនបានចាំ ឬ​មិនចាប់អារម្មណ៍​តែហ្វែនអ្នកគំទ្ររខ្ញុំមួយ​ចំនួនគាត់ចាំច្បាស់ ម្យ៉ាងខ្ញុំជា​មនុស្សចូលចិត្ត​ធ្វើអី្វបើកចំហរមាន​ទំនួលខុសត្រូវ និងជាមនុស្សវិជ្ជមាន

វ៉ាង ស្រីណូ និយាយថា ចំណែក​ឯរឿងប្តី គឺ​នាងមិនដែលគិតថាចង់បានទេ ហើយក៏ប្រាប់បងប្អូន​តាមការពិតមិន​លាក់បាំ​ងទេឥឡូវ​នាង​ក៏បាន​​ធ្វើឲ្យឃើញហើយ​ថាវាពិតមែនដូចអ្វីដែលនាងបាននិយាយ ព្រោះនាង​ជាមនុស្សម្ចាស់ការ​លើខ្លួនឯង មានក្តីសុខនឹង​ប្រើជីវិតឯករាជបែបនេះ ព្រោះនេះ​ជា​សម័យស្រ្តីខ្លាំង។ បន្ថែមពីនេះ ស្រីណូ បានលើកទឹកចិត្តដល់បងប្អូនស្រ្តីខ្មែរ​ទាំងអស់​ឲ្យចេះផ្តល់​តម្លៃឲ្យខ្លួនឯង និងរឹងមាំឡើង​កុំទន់ជ្រាយ​រឿងអ្វីក៏ស្រ្តី​អាចធ្វើបានដែរ នឹងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនកុំបាក់ទឹកចិត្ត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា៧ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

ព័ត៌មានជាតិ៨ ម៉ោង មុន

សិក្ខាកាម​វគ្គ​អប់រំ​នយោបាយ​ជំនាន់ទី៨២ រៃអង្គាស​ថវិកា​បានមួយម៉ឺនដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ៖បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ តុលាការ​រាជធានីខេត្ត បាន​ចាត់ការ​លើសំណុំរឿងក្មេងទំនើង​ចំនួន​១៤​ករណី និងឃាត់ខ្លួនចំនួន៧៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម