ព័ត៌មានអន្ដរជាតិ
អាមេរិក ច្រានចោលលទ្ធផលបោះឆ្នោតនៅវ៉េណេស៊ុយអេឡា និងប្រកាសទទួលស្គាល់បក្សប្រឆាំងជាអ្នកឈ្នះ
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសទទួលស្គាល់ថា គណបក្សប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលមានលោក Edmundo Gonzalez ជាបេក្ខភាព គឺជាអ្នកយកឈ្នះលើការបោះឆ្នោតថ្នាក់ជាតិ ដែលផ្ទុយពីអ្វីដែលបក្សកាន់អំណាចរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសក្ដែងៗថាខ្លួនមានសម្លេងគាំទ្រច្រើនជាងគេ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ដោយផ្អែកលើព័ស្តុតាងដ៏លើសលប់ វាច្បាស់ណាស់ចំពោះសហរដ្ឋអាមេរិក ហើយសំខាន់បំផុតចំពោះប្រជាជនវ៉េណេស៊ុយអេឡា ដែលថា លោក Edmundo González Urrutia បានឈ្នះការបោះឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ខែកក្កដារបស់ប្រទេសវ៉េណេស៊ុយអេឡា»។
ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិវ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃចន្ទថា លោក ម៉ាឌូរ៉ូ បានយកឈ្នះគូប្រជែងក្នុងសម្លេង ៥១,២% ទល់នឹង ៤០,២% ប៉ុន្តែការរាប់សន្លឹកឆ្នោតលម្អិតបែរជាមិនបង្ហាញឲ្យគ្រប់គ្នាបានដឹងបានឮទៅវិញ។ ប្រការនេះហើយបានធ្វើបណ្ដាអន្តរជាតិរួមមានទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់វ៉េណេស៊ុយអេឡាដូចជាប្រទេសប្រេស៊ីល កូឡុំប៊ី និងម៉ិកស៊ិក ទាមទារឲ្យមានការបង្ហាញទិន្នន័យពិតប្រាកដនៃសន្លឹកឆ្នោត ខណៈគណបក្សប្រឆាំងបានអះអាងថាមានព័ស្ដុតាងជាឯកសារព្រីននៃទិន្នន័យឆ្នោត ដែលបញ្ជាក់ថាពួកគេទទួលសម្លេងគាំទ្រច្រើនជាង២ភាគ៣ឯណោះ ពោលគឺយកឈ្នះដាច់លើលោក ម៉ាឌូរ៉ូ តែម្ដង។
លោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីបច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា បានឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកភ្លាមៗវិញថា កុំឲ្យប្រទេសមហាអំណាចមួយនេះចេះដឹងរឿងកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា។
កាលពីប៉ុន្មានថ្ងៃមុន លោក ម៉ាឌូរ៉ូ បានកោះហៅទូតខ្លួន និងបណ្តេញទូតនៃប្រទេសស្ទើរទាំងអស់នៅអាមេរិកឡាទីន ដោយសារតែការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស និង ចោទប្រទេសទាំងនោះថា ជ្រៀតជ្រែកកិច្ចការប្រទេសខ្លួន។ បណ្ដាអន្តរជាតិ បានជំរុញឲ្យវ៉េណេស៊ុយអេឡាបង្ហាញពីទិន្នន័យរាប់សន្លឹកឆ្នោតជាសាធារណៈ ហើយប្រាប់ថា នេះគឺជាវិធីតែមួយគត់អាចលុបចោលនូវការសង្ស័យពីមជ្ឈដ្ឋានខាងក្រៅបាន។
សូមបញ្ជាក់ថា កាលពីដើមសប្ដាហ៍ ក្រោយប្រកាសលទ្ធផលបោះឆ្នោត បាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយបង្ហាញពីការមិនពេញចិត្តឲ្យលោក ម៉ាឌូរ៉ូ បន្តកាន់អំណាចនៅក្នុងអាណត្តិទី៣របស់លោករយៈពេល៦ឆ្នាំថែមទៀតនោះទេ។ នៅក្នុងបាតុកម្មនេះ មានមនុស្សស្លាប់យ៉ាងហោចណាស់ ១១នាក់ និងមានអ្នករងរបួសមួយចំនួន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ