Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ កំពុងស្ថាបនា សួនតេជោសន្តិភាព ដើម្បីទាក់ទាញពលរដ្ឋមកកម្សាន្ដ

បានផុស

នៅ


ឆាប់ៗនេះ សមិទ្ធិផលថ្មីក្នុងក្រុងដូនកែវ ខេត្តតាកែវ នឹងលេចរូបរាងឡើងនៅជ្រុងខាងលិចឈាងខាងត្បូងបឹងតាកែវ ស្របសួនច្បារមុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត គឺសួនតេជោសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមលើសួនច្បារដែលបានស្ថាបនារួចរាល់ស្ថាពរមាន៣ទីតាំង សមិទ្ធិផលថ្មីបន្ថែមមួយទៀតត្រូវបានរដ្ឋបាលខេត្តតាកែវ កំពុងស្ថាបនាឡើង ជាកន្លែងលម្អក្រុងផង សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្តលំហែរអារម្មណ៍ និងហាត់ប្រាណផងដែរ។

តាមលិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា សំណើរសុំកាត់ឆ្វៀល​ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដើម្បីរៀបចំសាងសង់ សួនតេជោសន្តិភាព ដែលមានទីតាំងស្ថិតនៅខាងលិចសួនច្បារតាមបណ្តោយមាត់បឹងតាកែវ ទល់មុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត ទំហ៊ំ៣៨,៣៩២ម៉ែត្រការ៉េ ត្រូវបានយល់ព្រមសម្រេចតាមសំណើររបស់រដ្ឋបាលខេត្តតាកែវ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងសាងសង់សួន តេជោសន្តិភាព បាននិងកំពុងចាក់ដីទ្រាប់បាតគ្រិះបំពេញបង្ហាប់ បន្ទាប់ពីការបើកការសាងជិត២ខែមកហើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤៧ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម