Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់​ចរាចរណ៍ដែល​ឆក់​​ជីវិត​មនុស្ស ៩ នាក់នៅ កូរ៉េខាងត្បូង ពេលនេះប៉ូលិសបញ្ចាក់ការពិត

បានផុស

នៅ

ការស៊ើបអង្កេតរបស់ប៉ូលិសបានកំណត់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយស្តិតនៅជិតស្ថានីយ៍ City Hall កណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃទី ០១ ខែកក្កដា ដែលបណ្តាលឲ្យមនុស្សប្រាំបួននាក់​បានស្លាប់ភ្លាមៗ គឺបណ្តាលមកពីកំហុសអ្នកបើកបរដោយមិនបានប្រុងប្រយ័ត្ន។

ស្ថានីយ៍ប៉ូលិស Seoul Namdaemun បានបង្ហាញការរកឃើញកាលពីថ្ងៃទី ០១ ខែសីហាដោយបញ្ជាក់ថា «​ផ្ទុយទៅនឹងការអះអាងរបស់ជនសង្ស័យ នាពេលនេះវាត្រូវបានបញ្ជាក់ថា គ្រោះថ្នាក់គឺដោយសារតែកំហុសអ្នកបើកបរយ៉ាងពិតប្រាដក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបើកបរត្រូវគេស្គាល់ថាឈ្មោះ Cha ហើយត្រូវបានបញ្ជូនទៅកាន់អយ្យការក្រោមការចោទប្រកាន់ពីបទបណ្តាលឲ្យស្លាប់និងរបួស ដោយសារតែការធ្វេសប្រហែសក្នុងវិជ្ជាជីវៈក្រោមច្បាប់ស្តីពីករណីពិសេស ទាក់ទងនឹងការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍។

ជនសង្ស័យ Cha ធ្លាប់បានអះអាងថា គ្រោះថ្នាក់នេះកើតឡើងដោយសារការបង្កើនល្បឿនភ្លាមៗដោយអចេតនា បណ្តាលមកពីបញ្ហាមេកានិក ដោយបញ្ជាក់ថា ហ្រ្វាំងឡើងរឹង និងមិនអាចឆ្លើយតបបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតដោយផ្អែកលើការវិភាគរបស់សេវាកោសល្យវិច្ច័យជាតិ បានរកឃើញថា មិនមានពិការភាពផ្នែកមេកានិកនៅក្នុងប្រព័ន្ធបង្កើនល្បឿន ឬប្រព័ន្ធហ្វ្រាំងរបស់រថយន្តនោះទេ។ កម្មវិធីកត់ត្រាទិន្នន័យព្រឹត្តិការណ៍ (EDR) បានបង្ហាញថា ហ្វ្រាំងមិនជាប់ ចាប់តាំងពីប្រាំវិនាទីមុនពេលមានគ្រោះថ្នាក់រហូតដល់ការប៉ះទង្គិច។ លើសពីនេះ ខ្សែវីដេអូ CCTV មិនបានបង្ហាញពីភ្លើងហ្វ្រាំងដែលកំពុងដំណើរការទេ។

ប៉ូលិសបានពន្យល់បន្ថែមថា ទិន្នន័យពីរថយន្តបង្ហាញថា ឈ្នាន់បង្កើនល្បឿនត្រូវបានចុចម្តងហើយម្តងទៀត ដែលបង្ហាញថា អ្នកបើកបរច្រឡំចុចបង្កើនល្បឿនជំនួសឲ្យហ្វ្រាំង។ ការវិភាគក៏បានបញ្ជាក់ផងដែរថា គំរូនៅលើបាតស្បែកជើងរបស់លោក Cha ត្រូវនឹងឈ្នាន់បង្កើនល្បឿន ដែលគាំទ្រដល់ការសន្និដ្ឋាននៃកំហុសរបស់អ្នកបើកបរ។

សូមរម្លឹកដែរថា គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី ០១ ខែកក្កដា នៅពេលដែលលោក Cha បានបើករថយន្តរបស់គាត់ចេញពីសណ្ឋាគារក្បែរស្ថានីយ៍ City Hall ក្នុងទីក្រុងសេអ៊ូល បត់ចូលផ្លូវខុស ហើយបានជ្រុលទៅបុករបងសុវត្ថិភាពអ្នកថ្មើរជើង និងរថយន្តពីរគ្រឿងទៀតជាបន្តបន្ទាប់។ ឧបទ្ទវហេតុនេះ បណ្តាលឲ្យមនុស្សស្លាប់៩នាក់ ក្នុងនោះមានបុគ្គលិកសាលារាជធានីភ្នំពេញ២នាក់ បុគ្គលិកធនាគារ៤នាក់ និងបុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ៣នាក់ ក្នុងនោះជនរងគ្រោះសរុប១៦នាក់ ក្នុងនោះរបួសធ្ងន់៧នាក់។

បន្ថែមពីនេះទៀត ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​សម្រាប់​សវនាការ​លើ​ដីកា​របស់​លោក​នៅ​ថ្ងៃ​ទី ៣០ ខែ​មុន ជនសង្ស័យ Cha បាន​សម្ដែង​ការ​សោកស្ដាយ​ដោយ​និយាយ​ថា «ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អ្នក​ស្លាប់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងគ្រឿងញៀនមិនទាន់ចប់ផង Yoo Ah In ត្រូវចាប់ខ្លួនពីបទរំលោភលើបុរសដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម