ជីវិតកម្សាន្ដ
អ៊ឹម សុគន្ធា ត្រៀមនាំបវរកញ្ញា ៧២ ប្រទេស ឲ្យស្គាល់ខេត្តសៀមរាប និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា
អ្នកគ្រប់គ្រង Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បានបង្ហាញគោលបំណងជ្រើសរើសខេត្តសៀមរាបរយៈពេល ៥ ថ្ងៃ ថតប្រម៉ូតតំបន់ទេសចរណ៍ឲ្យបវរកញ្ញា ៧២ រូប បានចូលរួមផ្សព្វផ្សាយ និងទស្សនកិច្ចប្រាសាទជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាដ៏អច្ឆរិយ។
កាលពីថ្មីៗ នេះ អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បានប្រកាសថា កម្ពុជា នឹងរួមចំណែកធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International 2024 ខណៈដែលនាងបង្ហាញអារម្មណ៍រំភើបខ្លាំងពេលទទួលបានដំណឹងដ៏រីករាយថា បវរកញ្ញា ៧២ ប្រទេស ជុំវិញពិភពលោក នឹងមកប្រទេសកម្ពុជានាពេលឆាប់ៗ ខាងមុខនេះ។
ស្របគ្នា នៃដំណឹងខាងលើនេះ អ្នកនាង អ៊ឹម សុគន្ធា ក៏បានប្រកាសពីគោលបំណងរបស់ខ្លួនដោយដាក់ក្តីរំពឹងថា បវរកញ្ញាជុំវិញពិភពលោក ៧២ ប្រទេស MGI ដែលមានអ្នក Follow សរុបរាប់លាននាក់ ឱកាសនេះហើយជាការទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឲ្យស្គាល់កម្ពុជា។
អ្នកនាង អ៊ឹម សុគន្ធា បញ្ជាក់ទៀតថា «នាងខ្ញុំ នឹងជ្រើសរើសខេត្តសៀមរាប រយៈពេល ៥ ថ្ងៃ ថតប្រម៉ូតតំបន់ទេសចរណ៍ឲ្យបវរកញ្ញា ៧២ រូប បានចូលរួមផ្សព្វផ្សាយរួមជាមួយការចុះទស្សនកិច្ចប្រាសាទជាច្រើនកន្លែងនៅក្នុងទឹកដី នៃខេត្តសៀមរាប តើបងប្អូនយល់យ៉ាងណាដែរ?»។
អ្នកនាង អ៊ឹម សុគន្ធា ធ្លាប់លើកឡើងដែរថា នាងសង្ឃឹមថាតាមរយៈកម្មវិធី Miss Grand International 2024 នេះ នឹងរួមជាចំណែកក្នុងការពង្រីកលើវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងឡើង ដើម្បីទាក់ទាញភ្ញៀវពីជុំវិញពិភពលោកមកទស្សនាប្រទេសកម្ពុជា។ នាង ក៏បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ជួយជ្រោមជ្រែង និងសម្របសម្រួលដល់កម្មវិធីផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា