Connect with us

សេដ្ឋកិច្ច

ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ

បានផុស

នៅ

តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) មាន ១៣ ខេត្ត ក្នុងនោះ ខេត្តទាំង ៤ របស់កម្ពុជា មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានគម្រោង​វិនិ​យោគ​ចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់ប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ដែលបានបង្កើតការងារ​ជូនប្រជាពលរដ្ឋជាង ១៦ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគលើវិស័យកសិកម្មចំនួន ៨០ គម្រោង ដែលមានទឹកប្រាក់ ២,៧៤០ ពាន់លានដុល្លារ; ឧស្សាហកម្មមាន ៥ គម្រោង; ហេដ្ឋរចនាសម្ព័ន្ធមាន ១៩ គម្រោង; និងទេសចរណ៍ ១ គម្រោង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជ​បណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បណ្ដាប្រទេសជាច្រើនបានបោះទុន​វិនិយោគ​នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV របស់កម្ពុជា ក្នុងនោះប្រទេសវៀតណាម ៣២,៣៨ ភាគរយ; ចិន ២១,៩០ ភាគរយ; សិង្ហបុរីជិត ៤ ភាគរយ; អង់គ្លេស ៣,៨១ ភាគរយ; រួមនឹងកម្ពុជាខ្លួនឯង ២៦ ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា៖ «បរទេសទាំងអស់វិនិយោគនៅទីនេះ ដែលមានក្រុមហ៊ុនអាមេរិក អង់គ្លេស និងអូស្ត្រាលី បើវាស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា គ្មានក្រុមហ៊ុនណាមកបាតុកម្មទេ»។

សូមជំរាបថា គម្រោងទាំង ១០៥ បែងចែក្នុងខេត្តទាំង ៤ រួមមាន ខេត្តក្រចេះ មាន ៤២ គម្រោង ខេត្តស្ទឹងត្រែង ១៦ គម្រោង ខេត្តរតនគិរី ២៨ គម្រោង ខេត្តមណ្ឌលគិរី ១៩ គម្រោង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម