Connect with us

ព័ត៌មានជាតិ

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​សិល្បករ សិល្បការិនី និង​សិប្បករ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២៤ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ជូន​ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ វីរ​សិល្បករ សិល្បករ និង​សិប្បករ សរុប​ចំនួន ៥០៥​នាក់ ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ និង​ចាស់ជរា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្តែង​នូវ​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹក​ព្រះទ័យ​ដ៏​ថ្លៃថ្លា និង​ការយក​ព្រះទ័យ​ទុកដាក់​ចំពោះ​សិល្បៈ​វប្បធម៌ ជាពិសេស​ពី​ជីវភាព​សិល្បករ សិល្បការិនី និង​សិប្បករ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ព្រះរាជ​សកម្មភាព​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង គឺជា​ការលើកទឹកចិត្ត និង​ជា​កម្លាំងចិត្ត​ដ៏​ធំធេង​សម្រាប់​សិល្បករ សិល្បការិនី ក៏ដូចជា​មន្ត្រីរាជការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​ការបន្ត​ជំរុញ​ការថែរក្សា​ការពារ និង​បណ្តុះបណ្តាល​សិល្បៈ​វប្បធម៌​ដល់​យុវជន​ជំនាន់​ក្រោយ​។

ព្រះរាជ​ពិធី​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​សិល្បករ សិល្បការិនី និង​សិប្បករ រៀបចំ​ធ្វើឡើង​នៅ​កោះនរា ក្រោម​កិច្ចសហការ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សមាគម​សិល្បករ​ខ្មែរ និង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម