សេដ្ឋកិច្ច
បន្លែសហគមន៍កសិកម្មទំនើប អាចប្រមូលផលលើកដំបូងឆាប់ៗនេះ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្លែបន្លែក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងអាចប្រមូលផលបាននៅចុងខែសីហានេះ ហើយបញ្ជូនមកលក់នៅរាជធានីភ្នំពេញប្រមាណ ៣ តោន ជារៀងរាល់ថ្ងៃ។
លោក ឃឹម ហ្វីណង់ថ្លែងថា៖ «សប្តាហ៍ក្រោយ កូនបន្លែទាំងនេះនឹងអាចផ្ទេរយកទៅដាំនៅតាមរោងផ្ទះសំណាញ់ធំៗទាំង១៥០ខ្នងបានហើយ។ ១ថ្ងៃដាំ៤មុខ ១មុខ១រោង ពេលប្រមូលផលដំបូងនៅចុងខែនេះ សហគមន៍នឹងអាចកាត់បន្លែលក់ក្នុងវិសាលភាពប្រហែល៣តោន ជារៀងរាល់ថ្ងៃ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា នេះជាការចាប់ផ្តើមដំបូង ហើយការងារត្រូវធ្វើដំណើរវែងឆ្ងាយជាមួយបងប្អូនកសិករ តែក៏ត្រូវធានាឱ្យបានថាការចាប់ផ្តើមដំបូងនេះជោគជ័យផងដែរ ដើម្បីជាគ្រឹះដល់ផែនការពង្រីកនាពេលអនាគត។
លោក ឃឹម ហ្វីណង់ បានប្រាប់ថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងត្រូវដាក់លក់ចែកចាយ ផ្ទាល់នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃក្នុងម្លៃ ២ ៥០០ រៀលក្នុងមួយគីឡូក្រាម។
ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា