Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រដែលសម្តេចធិបតី ជំរុញឱ្យប្រជាជនទៅលេងខេត្តនៅតំបន់ CLV ឱ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជំរុញឱ្យពលរដ្ឋទៅលេងខេត្តទាំង៤ ដែលនៅតំបន់ CLV ឱ្យបានច្រើនដើម្បីជំរុញសេដ្ឋកិច្ចនៅទីនោះឱ្យបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះ ធ្វើឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លើទំព័រហ្វេសប៊ុករបស់ឯកឧត្តមផ្ទាល់តែម្តង បន្ទាប់ពីសម្តេចបានថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា។ ក្នុងពិធីនោះ សម្តេចធិបតី បានលើកឡើងថា ប្រសិនជាប្រជាជនកម្ពុជាស្រឡាញ់ ខ្លាចបាត់បង់ខេត្តទាំង៤ខ្លាំងណាស់ ប្រជាជនកម្ពុជា គួរតែទៅមើលផ្ទាល់ និងទៅកម្សាន្តទៅតំបន់សហប្រតិបត្តិការត្រីកោណនោះឱ្យបានច្រើន ដើម្បីជំរុញសេដ្ឋកិច្ចនៅទីនោះ មិនមែនខ្លាចបាត់បង់ ប៉ុន្តែនាំគ្នាធ្វើបាតុកម្មនោះទេ។ បន្ថែមពីនេះ សម្តេចក៏អំពាវនាវឱ្យសមាជិកសមាគមឧកញ៉ា អ្នកវិនិយោគកម្ពុជាទាំងអស់ រួមគ្នាតម្រង់ទិសអទិភាពមួយក្នុងការវិនិយោគនៅទិសឦសាន ដើម្បីឱ្យខេត្តទាំង៤កាន់តែរីកចម្រើនខ្លាំង។ សម្តេចក៏បានបញ្ជាក់ថា ការបង្កើនមនុស្សតាមរយៈ២វិធី គឺឱ្យប្រជាជននៅទីនោះបង្កើតកូនឱ្យបានច្រើន និងបង្កើតឱកាសសេដ្ឋកិច្ចនៅទីនោះផងដែរ។

បន្ទាប់ពីនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រចំពោះការលើកឡើងរបស់សម្តេចឱ្យមានការទស្សនកិច្ចនៅតំបន់សហប្រតិបត្តិការត្រីកោណនោះ (កម្ពុជា ឡាវ វៀតណាម) ដោយផ្ទាល់។ ឯកឧត្តមលើកឡើងថា អ្វីដែលជាទស្សនៈ នៃការធ្វើបែបនេះ គឺចង់ឱ្យអ្នកដែលមានទឹកចិត្តស្រលាញ់ជាតិ និងទឹកដីចូលរួមជាវិជ្ជមានក្នុងការថែរក្សាការពារ តាមរយៈការធ្វើដំណើរទៅដល់ទីតាំងនោះ ដើម្បីទៅឃើញឱ្យជាក់ស្តែងពីស្ថានភាព និងទិដ្ឋភាពនៃអ្វីដែលបាន និងកំពុងតែកើតឡើង ជាជាងការគ្រាន់តែស្រែកបន្ទរតាមរលកធាតុអាកាស។ ម្យ៉ាងទៀត ការបានទៅដល់ទីនោះក៏ជាផ្នែកមួយនៃការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍មួយផ្នែកផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវថា៖ “សូមចូលរួមទាំងអស់គ្នាដើម្បីភាពត្រឹមត្រូវ និងការពិតនៅកម្ពុជា! យើងជឿជាក់លើព្រះរាជាណាចក្រកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលដែលយើងបានជ្រើសរើសតាមរយៈសន្លឹកឆ្នោតរបស់យើង!”

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ វិនាទី មុន

បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត​បុករះរថយន្ត និងម៉ូតូបណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់របួសធ្ងន់

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ្នក​ជំនាញ​ថៃ​ព្រមាន​ពី​ហានិភ័យ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ ដោយ​ទម្លាក់បរិមាណ​នាំ​ចេញ​ក្រោម ៨ លាន​ នៅ​ឆ្នាំ​ក្រោយ​

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រដែលសម្តេចធិបតី ជំរុញឱ្យប្រជាជនទៅលេងខេត្តនៅតំបន់ CLV ឱ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច

សេដ្ឋកិច្ច៣១ នាទី មុន

បន្លែសហគមន៍កសិកម្មទំនើប អាចប្រមូលផលលើកដំបូងឆាប់ៗនេះ

ព័ត៌មានជាតិ៣៨ នាទី មុន

ប ស ស បង្ហាញឯកសារសំខាន់ៗក្នុងការស្នើសុំប្រាក់បំណាច់មាតុភាពពេលកម្មការិនីសម្រាលកូន

សេដ្ឋកិច្ច១៨ ម៉ោង មុន

ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

គ្រូតៃជីដ៏ល្បី សុខៗក៏ក្លាយជាតួសម្ដែងក្នុងក្លឹបរាត្រី ផ្អើលបណ្ដាញសង្គម ចិន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រយា​ព្រះ​ស្ងោយ​លាក់កំបាំងក្នុងទីក្រុង​ហាមឃាត់ ដែលអធិរាជចិន​ ៣ អង្គ​ សព្វព្រះរាជហឫទ័យខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

គ្រោះថ្នាក់​ចរាចរណ៍ដែល​ឆក់​​ជីវិត​មនុស្ស ៩ នាក់នៅ កូរ៉េខាងត្បូង ពេលនេះប៉ូលិសបញ្ចាក់ការពិត

ព័ត៌មានជាតិ២០ ម៉ោង មុន

បណ្ឌិត សុខ ​ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ»

Sokha Hotels

ព័ត៌មានពេញនិយម