Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្ម​​ហិង្សា​​នៅ​បង់ក្លាដែស​​កាន់តែ​អាក្រក់​​​ ខណៈរដ្ឋាភិបាល​​បញ្ជាឱ្យ​បិទ​បណ្តាញសង្គម​​

បានផុស

នៅ

បន្ទាប់​ពីការ​តវ៉ា​​ប្រឆាំ​ង​ការ​បម្រុង​ទុក​កូតា​​តំណែង​ក្នុងជូររដ្ឋាភិបាល​ទុកសម្រាប់​កូន​និងសាច់ញាតិ​របស់​មន្ត្រី​ចាស់​ៗ​ដែល​មាន​ប្រវត្តិតស៊ូ​​ក្នុង​សម័យសង្គ្រាម បាតុករ​ក្នុង​ប្រទេសបង់ក្លាដែស​​នៅ​អាស៊ី​ខាងត្បូង​ បានបន្ត​ការ​ទាម​ទារ​​ឱ្យ​នាយករដ្ឋមន្ត្រី​​ចុះ​ចេញ​ពីតំណែងបន្ថែម​ទៀត។​

​ក្នុង​បាតុកម្ម​ហិង្សា​​​ក្នុង​រយៈ​ពេល​ប៉ុន្មានស​ប្តាហ៍​មក​នេះ មនុស្ស​​ជិត​​២០០​នាក់​បានស្លាប់ ហើយ ជាង​១០០០០​នាក់​ផ្សេង​ទៀ​​តត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​រដ្ឋាភិបាល​​បង់ក្លាដែស​បាន​កាត់ផ្តាច់បណ្តាញ​សង្គម​ពេញ​និយម​ទាំងអស់​ដើម្បី​កាត់​ផ្តាច់​ទំនាក់​ទំនង​សង្គម​ និង​ការ​ចែក​ចាយ​រូប​ភាព​ហិង្សា​​ដ៏​ឃោរឃៅ​​នេះ​។

រូបភាពបង្ហាញ​ពី​អំពើហិង្សា​រវាង​​ក្រុម​បាតុករ​និង​ប៉ូលិស​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ផ្សាយ​នៅល្ងាច​ថ្ងៃទី​២​ខែសីហា​ឱ្យ​ដឹង​ថា មនុស្សយ៉ាងតិច២០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាល​ពីថ្ងៃសុក្រ​ ហើយប៉ូលិសបានបាញ់គ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូង​បាតុករ ខណៈដែលមនុស្សរាប់ពាន់នាក់បានតវ៉ានៅក្នុងរដ្ឋធានីបង់ក្លាដែស និងផ្នែកផ្សេងទៀតនៃប្រទេសកាលពីថ្ងៃទី២ខែសីហា ដោយអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។

​នៅថ្ងៃ​ទី​២​ដដែល​នោះ គណៈកម្មការ​​នីយ័តករ​ទូរគមនាគមន៍​បង់ក្លាដែស (BTRC)បាន​បញ្ជាឱ្យ​ក្រុម​​ផ្តល់សេវា​កម្ម​ទូរស័ព្ទ​ចល័ត​កាត់​ផ្តាច់​​បណ្តាញ​​ទំនាក់​ទំនាក់​សង្គម​ពេញ​និយម​ទាំងអស់។ បណ្តាញសង្គម​ទាំងនោះ​រួម​មាន Facebook Tik Tok Youtube WhatApp ជាដើម។

បណ្តាញសង្គម​​ដែលរដ្ឋាភិបាល​បង់ក្លាដែស​​បញ្ជាឱ្យ​បិទ​​។

ក្រុមបាតុករ​​ដែល​​កាល​ពីខែ​មុន​ចាប់​ផ្តើម​ពី​ក្រុម​និស្សិត​​​កំពុងទាមទារ​​លើ​ប្រព័ន្ធកូតា​ការ​ងារ​ដែល​រដ្ឋាភិបាល​​រក្សា​ទុក​សម្រាប់​ក្រុមគ្រួសារ​មន្ត្រី​​មាន​គុណបំណាច់​​​ក្នុង​ការ​តស៊ូ​ចំពោះ​ជាតិ បាន​​រីករាល​ដាល​ទៅ​ជា​ការ​ទាមទារ​ទូទាំង​ប្រទេស​ រហូត​ឈាន​ដល់​អំពោះ​ហិង្សា​​​ដែល​ពិបាក​ទប់ស្កាត់​​នាពេល​នេះ​។

ទីភ្នាក់ងារ​រ៉យទ័រ បាន​រាយការណ៍​ថា យុវជនជាច្រើននាក់បានដើរដង្ហែក្នុងទីក្រុង ដាកា(Dhaka) ដោយស្រែកថា៖«យើងចង់បានយុត្តិធម៌» និងបានគ្រវីបដាប្រឆាំងរដ្ឋាភិបាល។ នៅកន្លែងផ្សេងទៀតក្នុងប្រទេស អគារជាច្រើនរួមទាំងការិយាល័យស្រុកនៃគណបក្ស Awami League ដែលកំពុងកាន់អំណាចត្រូវបានដុតបំផ្លាញ ស្នាក់​ការ​ប៉ូលីសមួយត្រូវបានដុតបំផ្លាញ ហើយរថពាសដែកត្រូវបានបំផ្លិចបំផ្លាញអំឡុងពេលបាតុកម្ម។

ប្រជាជន​បង់ក្លាដែស​ចេញ​តវ៉ា​កាល​ពីថ្ងៃសុក្រ។​ AP

ភាពចលាចលនាពេលបច្ចុប្បន្ននេះគឺជាការសាកល្បងដ៏ធំបំផុតដែលប្រឈមមុខនឹងលោកស្រី​នាយករដ្ឋមន្ត្រី​ Hasina ចាប់តាំងពីការតវ៉ាដ៏សាហាវ នៅពេលដែលលោកស្រីបានឈ្នះឆ្នោត​អាណត្តិទី៤ជាប់ៗគ្នាក្នុងការបោះឆ្នោតខែមករាដែល​គ្មាន​វត្តមាន​បក្ស​ជាតិ​និយម​​បង់ក្លាដែស​ដែលជាគណបក្សប្រឆាំងដ៏សំខាន់។

ក្រុមនិស្សិតបានដឹកនាំបាតុកម្មកាលពីខែមុនប្រឆាំងនឹងកូតាក្នុងការងាររដ្ឋាភិបាល រួមទាំងការបម្រុង​​តួនាទី​ក្នុងរដ្ឋាភិបាល​​​រហូត​៣០​ភាគរយសម្រាប់គ្រួសារអតីតយុទ្ធជននៃសង្គ្រាមឯករាជ្យឆ្នាំ​១៩៧១​ពី​ប្រទេស​ប៉ាគីស្ថាន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម