ព័ត៌មានជាតិ
ប.ស.ស ក្រើនរំលឹកសមាជិកបង្កើនការប្រុងប្រយ័ត្នជនឆបោកលួងលោមឱ្យបង់វិភាគទានតាមគណនីធនាគាររបស់គេ
បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា(ប.ស.ស.) បានធ្វើការក្រើនរំលឹកដល់សមាជិករបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតប្រយ័ត្នចាញ់បោកបញ្ឆោតជនឆបោកលួងលោមឱ្យបង់វិភាគទាន ឬបង់ប្រាក់តាមគណនីធនាគាររបស់គេ នាំឱ្យខាតបង់ថវិកា ឬទ្រព្យសម្បត្តិ។
យោងតាមសេចក្តីជូនដំណឹងរបស់ ប.ស.ស. បានឱ្យដឹងថា ប.ស.ស.សូមជម្រាបជូនដល់សាធារណជន ពិសេសសមាជិក ប.ស.ស. ទាំងអស់ មេត្តាជ្រាបថា ថ្មីៗ នេះ មានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។ អាស្រ័យហេតុនេះ សូមពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។
ប.ស.ស. បានបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអនាមិក។
ក្នុងករណីមានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយ សូមលោកអ្នកខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page ប.ស.ស ឬតាមរយៈ Telegram Group ផ្លូវការរបស់ ប.ស.ស។
គួរបញ្ជាក់ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស ផ្នែកថែទាំសុខភាពមានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១២៣៨ នាក់) ក្នុងនោះមាន កម្មករ-និយោជិត ចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣៧ ៤០៧ នាក់ (ស្រី ១៤៨ ៩៥៥ នាក់) បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.មានចំនួន ៥៦ ៦២០ នាក់ (ស្រី ៣២ ៣៩៥ នាក់)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ