Connect with us

ជីវិតកម្សាន្ដ

IU នៅតែធ្វើសប្បុរសធម៌ មិនខ្វល់ពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lee Jong Suk

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី០​១ ខែ​សីហា ការ​បង្ហោះ​ចោទ​ប្រកាន់​គូស្នេហ៍​តារា​រូប​នេះ​បាន​ចែក​ផ្លូវ​គ្នា​ទៅ​លើ​បណ្ដាញ​សង្គម Pann របស់ Nate ដោយអ្នកកាសែតម្នាក់ធ្លាប់បានអះអាងនៅក្នុងអត្ថបទមួយថា IU និង Lee Jong Suk បានចំណាយពេលសម្រាកដោយឡែកពីគ្នា ហើយអ្នកបង្ហោះរូបនេះបានអះអាងថា “អ្នកកាសែតកំពុងនិយាយថា ពួកគេបានបែកគ្នាក្នុងផ្លូវត្រឡប់មកវិញ” ។

ទោះបីជាមានដំណឹងប្រេះឆាយ៉ាងណា  តារាចម្រៀងកូរ៉េ IU នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចិត្ត​សប្បុរសចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន រួម​ទាំង​បុគ្គលិក​របស់​នាង។ កាលពីថ្ងៃទី ០២ ខែសីហា បុគ្គលិកមួយចំនួនរបស់តារាចម្រៀងរូបនេះបានចែករំលែកព័ត៌មានថ្មីៗរបស់ SNS ពី Universal Studios Hollywood ដោយសរសេរថា “Yo-ah-jung ជាឈ្មោះដែលអ្នកគាំទ្រដាក់ឲ្យ IU ដែលមានន័យត្រង់ថាពួកគេចូលចិត្តនិងចាត់ទុក IU ជាទេពអប្សរ។

អ្នកគាំទ្រជាច្រើនជឿថា សមាជិកក្រុម រួមទាំងបុគ្គលិកបានថ្លែងអំណរគុណដល់ IU សម្រាប់ការចេញថ្លៃសំបុត្រចូលទស្សនា Universal Studios អំឡុងពេលដំណើរទេសចរណ៍នៅអាមេរិកខាងជើងរបស់នាង។ ដែលជារឿយៗនាងតែងតែមានទម្លាប់ចាយលុយរបស់ខ្លួនលើមនុស្សជុំវិញ ដើម្បីជាការសងគុណដល់ពួកគេដែលបានខិតខំធ្វើការងារជាមួយគ្នាកន្លងមក។

អ្នក​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ថា ជាទម្លាប់ ​IU តែងតែធ្វើបែបនេះដាក់បុគ្គលិកខ្លួនឯងរួមទាំងសមាជិកក្រុមរបស់នាង។ ពេលនេះនាងពិតជាសក្តិសមជា​តារា​ល្បី​លំដាប់​ទី១ ដែលមាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្សជុំវិញខ្លួន។ ប៉ុន្តែនេះក៏បង្ហាញថា ទោះបីជាឥលូវនាងកំពុងលេចឮនូវពាក្យចចាមអារ៉ាមថាបែកគ្នាជាមួយមិត្តប្រុស តារាចម្រៀងកូរ៉េនៅតែធ្វើល្អដោយមិនខ្វល់ឡើយ។

យ៉ាងណាមិញ ងាកទៅកាន់អ្នក​លេង​អ៊ីនធឺណិតមួយចំនួនទៀតក្រោយបានឮដំណឹងបែកបាករបស់អ្នកទាំងពីរពួកគេបានចូលមក​​បញ្ចេញ​មតិ​ថា គូនេះមើល​ទៅ​ល្អ​ជាមួយ​គ្នា​ណាស់ IU ក៏មិនគិត​ថា Lee Jong Suk នឹងបែកគ្នាជាមួយនាងដែរ។ យ៉ាងណាអ្នកគាំទ្រ មានក្ដីសង្ឃឹមថាពួកគេនឹងឈានដល់ថ្ងៃមង្គលការជាកជាមិនខានឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖«Squid Game» រដូវកាលទី២ ត្រៀមចាក់បញ្ចាំងចុងឆ្នាំ ខណៈវគ្គ ៣ ថតជិតចប់ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម