ព័ត៌មានជាតិ
នគរបាលបន្តផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដល់សិស្សវិទ្យាល័យ ហ៊ុន សែន សំរោងជើង
នគរបាលខណ្ឌព្រែកព្នៅ បន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន ច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សំរោងជើង។
ការចុះផ្សព្វផ្សាយនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤ ដោយអនុវត្តតាមទិសដៅ របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យនគរបាលទូទាំង ១៤ ខណ្ឌ ធ្វើយ៉ាងណាបញ្ជ្រាបទៅដល់សិស្សានុសិស្ស អំពីផលប៉ះពាល់ និងចៀសឆ្ងាយពីគ្រឿងញៀន។
ជាក់ស្ដែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សំរោងជើង ជាពិសេសអប់រំហាមមិនឲ្យមានការស៊ីញេ (ហ្វឺត) ឬ គូសសញ្ញាផ្សេងៗ នៅលើឯកសណ្ឋានសិស្ស។
ការផ្សព្វផ្សាយនេះដែរ គោលបំណង ដើម្បីបញ្ជ្រាបទៅដល់យុវជនតាមសាលារៀនដែលអាចផ្តល់ព័ត៌មានឲ្យពួកគាត់បានទូលំទូលាយ ខណៈការផ្សព្វផ្សាយនេះ ក្រៅពីបញ្ជ្រាបនៅតាមសាលា តាមរយៈម៉ោងសម្រាករបស់សិស្ស សមត្ថកិច្ច ក៏បានចូលអប់រំណែនាំដល់សិស្សានុសិស្ស ដើម្បីផ្តល់នូវចំណេះដឹងនានា ដើម្បីពួកគាត់ជាយុវជនបានដឹង គេចចេញឆ្ងាយ ឲ្យក្លាយជាកូនល្អក្នុងគ្រួសារ និងសង្គមជាតិ៕
អត្ថបទ ៖ រដ្ឋា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍