Connect with us

កីឡា

ទិវារត់​ម៉ារ៉ាតុងអង្គរព្រឹកស្អែកជាផ្នែក​មួយអបអរ ព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ទិវា​រត់​ម៉ារ៉ាតុង​អង្គរ​អន្តរជាតិ លើក​ទី​៩ ​ព្រឹក​ថ្ងៃ​អាទិត្យ ទី៤ ខែ​សីហា ឆ្នាំ​២០២៤ នៅមុខ​ប្រាសាទ​អង្គរ​វត្ត មាន​គោល​ដៅ​សំខាន់៣​យ៉ាង​ដោយ​មាន​អ្នក​ចូល​រួម​​​ជាង​៣​ពាន់​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អង្គរ​អន្តរជាតិ លើក​ទី​៩ ឆ្នាំ​២០២៤ មាន​អ្នក​ចុះឈ្មោះ​​ចំនួន​៣០២១នាក់ ដែល​កើន​ឡើង​ជាង​ឆ្នាំ​មុន​​​២០​%។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​២២០៦​នាក់ និង​ជន​បរទេស​៨១៥​នាក់ ដែល​មក​ពី​៥១​ប្រទេស​ផ្សេង​គ្នា។ ក្នុង​ចំណោម​ជន​បរទេស​ដែល​បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួត​គឺ​ជន​ជាតិ​ជប៉ុន​​ច្រើន​ជាង​គេ​លំដាប់​លេខ​១ បន្ទាប់​មក​ជន​ជាតិ​ចិន​លំដាប់​លេខ​២ ​វៀត​ណាម​លេខ​៣ ចក្រភពអង់គ្លេស​លេខ​៤ និង​ថៃ​លេខ​៥។​

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អង្គរ​​អន្តរជាតិ លើក​ទី​៩ ឆ្នាំ​២០២៤​នេះ​​មាន​គោល​បំណង​សំខាន់​៣​យ៉ាង​។ គោល​បំណង​ទី១​គឺ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផាដូច​ដែល​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ គោល​បំណង​ទី​២​គឺ​ដើម្បី​អបអរសាទរ​ដល់​ការបើក​ការដ្ឋាន​​សាង​សង់​ ព្រែក​ជិក ហ្វូណន​តេជោ ដែល​នឹង​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​សីហា និង​គោល​បំណង​ទី​៣​ដើម្បីថែរក្សា​បរិស្ថានក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​ក្នុង​ការ​រួម​ចំណែក​ជំរុញ​ផ្សព្វផ្សាយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។

​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អង្គរ​អន្តរជាតិ លើក​ទី​៩ មាន​៤​វិញ្ញាសា គឺ​​ម៉ារ៉ាតុង​ពេញ​ចម្ងាយ​៤២​ម៉ែត្រ ​ដែល​នឹង​ចាប់​ចេញ​ដំណើរ​វេលា​ម៉ោង៤:៣០​នាទី​ទៀប​ភ្លឺ វិញ្ញាសា​​ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​២១គីឡូម៉ែត្រ​ចេញ​ដំណើរ​វេលា​ម៉ោង៥:៣០​នាទី​ព្រឹក​ វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ​ចេញ​ដំណើរ​វេលា​ម៉ោង​៥:៤០​នាទីព្រឹក និង​វិញ្ញាសា​រត់​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ ចេញ​ដំណើរ​វេលា​ម៉ោង​៥:៥០​នាទី​ព្រឹក។

ពិធី​ប្រកាស​ចេញ​ដំណើរ​នឹង​អញ្ជើញ​ជា​អធិបតី​ដោយ​ឯកឧត្តម​​ទេសរដ្ឋ​មន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អភិបាល​ខេត្ត​សៀមរាប អភិបាល​ខេត្ត​រង និង​ឥស្សរជន​ជា​ច្រើន​រូប​ទៀត៕

អត្ថបទ៖ វីរបុត្រ   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

Sokha Hotels

ព័ត៌មានពេញនិយម