Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីពង្រឹងគុណភាពអប់រំ ចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា

បានផុស

នៅ

ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីឱ្យសាលារៀនទាំងអស់នៅកម្ពុជាចូលរួមប្រកួតប្រជែងគ្នាក្នុងគោលដៅឆ្ពោះទៅពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ពីការវិវឌ្ឍន៍ជាច្រើនដំណាក់កាលនៃខេត្តព្រះសីហនុ ក្នុងកំឡុង ៣០ឆ្នាំមកនេះ ក៏ដូចជាវឌ្ឍនភាពថ្មីៗជាច្រើនដែលកំពុងកែប្រែមុខមាត់តំបន់ឆ្នេរសមុទ្រមួយនេះឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយប្រកបដោយសក្តានុពលក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការអភិឌ្ឍតំបន់ព្រំដែន និងភាពចាំបាច់នៃការបោះបង្គោលព្រំដែនដើម្បីធានាបាននូវបូរណភាព ឯករាជ្យដែនដី ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចសង្គមជាតិ ក៏ដូចជាធានាបាននូវព្រំដែនមួយប្រកបដោយការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសន្តិភាព ដើម្បីឱ្យប្រជាជននៅតំបន់ព្រំដែនរស់នៅប្រកបដោយភាពថ្លៃថ្នូរជាពលរដ្ឋកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំទី១ គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រានេះ ដើម្បីឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ដើម្បីអនុវត្តចក្ខុវិស័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបន្តយកចិត្តទុកដាក់អនុវត្តកំណែទម្រង់វិស័យអប់រំ ដោយបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ បន្ទាប់មកបានធ្វើកំណែទម្រង់គ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀន តំឡើងប្រាក់បៀវត្សគ្រូ កែលម្អជីវភាពគ្រូបង្រៀន ទាក់ទាញសិស្សពូកែឱ្យធ្វើជាគ្រូបង្រៀន សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអាគារសិក្សា ដែលបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងអប់។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមអនុសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីឱ្យសាលារៀនទាំងអស់នៅកម្ពុជាចូលរួមប្រកួតប្រជែងគ្នាក្នុងគោលដៅឆ្ពោះទៅពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមតេ្តយ្យសិក្សា ដល់មធ្យមសិក្សា ដែលរួមមានស្តង់ដា៖ (ទី១). លទ្ធផលសិក្សារបស់សិស្ស (ទី២). ការបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ជាពិសេសគឺការបង្រៀនពេញមួយថ្ងៃ (ទី៣). ការលើកកម្ពស់សុខភាពសិក្សា និងការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ (ទី៤). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី៥). គណនេយ្យភាពសាលារៀន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ខេត្តព្រះសីហនុដែលមានចំនួនសាលារៀនគំរូច្រើន ហើយសូមឱ្យបន្តខិតខំកែលម្អការរៀន និងការបង្រៀន បរិស្ថានសិក្សា លទ្ធផលសិក្សាសិស្ស ដើម្បីប្រែក្លាយសាលារៀនកាន់តែច្រើនទៀតក្នុងខេត្តព្រះសីហនុនេះ ឱ្យទៅជាសាលារៀនគំរូនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

មន្រ្តីក្រសួងសាធារណការ បញ្ជាក់ហេតុការណ៍​ធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈនៅ​ខេត្តពោធិ៍សាត់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ចក្រ​ភព​អង់គ្លេស ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញ​ពី​លីបង់ ខ្លាច​ផ្ទុះ​សង្គ្រាម​ធំ

ចរាចរណ៍២ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​កម្ពុជា ​បញ្ជា​​ឲ្យ​កង​វិស្វកម្ម​​ពុះពារ​ឈូស​ផ្លូវ​ក្រវាត់ព្រំដែន​ ឲ្យ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ជូនដំណឹង​ដលពលរដ្ឋ​នៅសង្កាត់បល្ល័ង្ក ក្រុង​រុនតាឯក ត្រៀមឯកសារ​ពាក់ព័ន្ធ ​​អាជ្ញាធរ​ចាប់ផ្តើម​​ចុះ​ដីធ្លីជាប្រព័ន្ធ

ចរាចរណ៍២ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​កម្ពុជា ​បញ្ជា​​ឲ្យ​កង​វិស្វកម្ម​​ពុះពារ​ឈូស​ផ្លូវ​ក្រវាត់ព្រំដែន​ ឲ្យ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រំដែន​កម្ពុជា-​វៀតណាម៖ ខ្សែ​ទឹក​ព្រំដែន​ជាប់​គ្នា​ ត្រូវ​បោះ​បង្គោល​ភ្លោះ​ មួយ​នៅ​​ទឹកដី​កម្ពុជា​និង​មួយ​ទៀត​នៅ​ទឹកដី​វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា​ បង្ហាញ​​វឌ្ឍនភាព​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ថានការណ៍​មិន​ស្រួល! អាមេរិក​បញ្ជូន​នាវា​ចម្បាំងនិង​កង​ប្រយុទ្ធ​ទៅ​មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម