Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​​នៅ​​ចិន​​សម្លាប់​​មនុស្ស​៥​នាក់​ ពេល​​​ហោះ​បង្កើត​ទឹក​ភ្លៀង​​

បានផុស

នៅ

ហោច​ណាស់​មនុស្ស​៥​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ (ទី​១ ខែ​មីនា) នៅ​ពេល​យន្តហោះ​ដែល​ពួក​គេ​ជិះ​បាន​ធ្លាក់​ទៅ​លើ​កសិដ្ឋន​មួយ​​​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​កំឡុង​ពេល​ហោះ​ហើរ​ដើម្បី​​បណ្តុះ​ពពក​​បង្កើត​ទឹក​ភ្លៀង។

ការិយាល័យ​ឧតុនិយម​ខេត្ត​បាន​និយាយ​ក្នុងរបាយការណ៍​មួយ​ថា ផ្ទះ​កសិដ្ឋាន​ចំនួន​៣​ត្រូវ​បាន​ខូច​ខាត និង​អ្នក​ភូ​មិ​ម្នាក់​បាន​របួស​ នៅ​ពេល​យន្តហោះ Beechcraft B300 King Air 350 ដែល​ប្រតិបត្តិការណ៍​ដោយ​​​អាកាសចរណ Beidahuang General Aviation បាន​ធ្លាក់​នៅ​រសៀល ម៉ោង​​វេលា​​៣:១៩​​នៅ​ទី​ក្រុង​ Jian county ក្នុង​ខេត្តជាំងស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​របស់​អាការចរណ៍​លោក Zhan Fengxing បាន​និយាយ​ក្នុង​បទ​សម្ភាស​​ថា ជនរង​គ្រោះ​​ទាំង​៥​នាក់​នោះ​គឺ​មានម្នាក់​ជា​បុគ្គលិក​ការិយាល័យ​របស់​លោក និង​ពីរ​នាក់​មក​ពីការិយាល័យ​ឧតុនិយម Heilongjiang Meteorological Bureau។ ពីរ​នាក់ទៀតគឺ​អ្នក​បើក​យន្តហោះ និង​ជំនួយ​ការ​បើក​​ ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​អាកាសចរណ៍។

របាយការណ៍​ថា អ្នក​ភូមិ​ដែល​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ ហើយ​អគ្គីភ័យ​ក​​ដែល​បាន​​ឆាប​ឆេះ​ដោយ​សារ​ធ្លាក់​នោះ​ត្រូវ​បាន​ពន្លត់។

វីដេអូ​​​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ឃើញ​​ផ្សែង​ខ្មៅ​ខ្លាំង​​ចេញ​ពី​ផ្ទះ​កសិដ្ឋាន ខណៈ​ក្រុម​ពន្លត់​អគ្គីភ័យ​​បាន​ព្យាយាម​​គ្រប់​គ្រង​ស្ថានការណ៍។

លោក​បាន​ប្រាប់​ថា ៖«យើងយល់​ ឧប្បត្តិ​ហេតុ​បាន​កើត​ឡើង​លឿន បន្ទាប់​ពី​បាន​ហោះ​ឡើង ប៉ុន្តែ​មូលហេតុ​​ជាក់​លាក់​ត្រូវ​ការ​បញ្ជាក់​ពី​និយតករ​អាកាសចរណ៍។ គ្រោះ​ថ្នាក់​នេះ​នឹង​ត្រូវ​ធ្វើ​ការ​វិភាគ​ដោយ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល ខេត្តជាំងស៊ី»។

ខេត្តជាំង​ស៊ី​បាន​បាន​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំង​ចាប់​តាំង​ពី​ខែ​តុលាមក ហើយ​អាជ្ញាធរ​​ដែល​គ្រប់​គ្រង​ទី​ក្រុង​ Jian county បានកំពុង​​បណ្តុះ​​គ្រាប់​ពពក ដែល​ជា​ដំណើរ​គ្រឹស្ទាល់​​ទម្លាក់​ទៅ​ក្នង​ពពក​​ដើម្បី​បង្កើត​ភ្លៀវ​សិប្បនិម្មិត ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​រាំង​ស្ងួត។

ការិយាល័យ​ឧតុនិយម Jian Meteorological Service បាននិយាយ​ថា ទី​ក្រុង​បានអនុវត្ត​បេសកកម្មបណ្តុះ​ពពក​៧៥​ដង​នៅ​ក្នុង​ត្រឹម​ពាក់​កណ្តាល​ទី​ពីរ​នៃ​ខែ​មុន ខណៈ​កង្វះ​ទឹក​ភ្លៀង និង​កម្រិត​ទឹក​ទាប​នៅ​តាម​ដង​ទន្លេ​បាន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភ្លើង​ឆេះ​ព្រៃ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ South China Morning Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម