Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ យល់​ព្រម​ជជែក​ដេញ​ដោល​ជាមួយ​លោកស្រី ហារីស នៅ​ដើម​ខែក្រោយ

បានផុស

នៅ

បេក្ខភាព​ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានយល់ព្រមជាមួយ​សារព័ត៌មាន Fox News ដើម្បីជជែកដេញដោល​​តតាំង​នឹង​​អនុប្រធានាធិបតី​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស នៅ​ថ្ងៃ​​ទី​៤​ខែ​កញ្ញា​ខាង​មុខ។

លោកស្រី កាម៉ាឡា ហារីស និង​លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានបង្ហោះ​​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា៖ «ខ្ញុំបានយល់ព្រមជាមួយ FoxNews ដើម្បីជជែកដេញដោលជាមួយ កាម៉ាឡា ហារីស នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​កញ្ញា។ ការ​ជជែក​ដេញ​ដោល​​ត្រូវ​​​បាន​​គ្រោង​ទុក​​កាល​មុន​ជាមួយ​ ចូ បៃដិន ដែល​​ងងុយ​​តែ​ដេក នៅ​លើ​​ប៉ុស្ដិ៍ ABC ប៉ុន្តែ​ត្រូវ​បាន​លុបចោល​វិញ ព្រោះ​លោក បៃដិន លែង​ជា​​​បេក្ខភាព​ចូលរួម​ទៀត​ហើយ»។ យ៉ាង​ណាមិញ​ គេ​នៅ​​មិន​ទាន់​​ច្បាស់​ទេ​ថាតើ​​លោកស្រី ហារីស បានយល់ព្រមលើការជជែកដេញដោលនោះ​ដែរ​​ឬ​ក៏​អត់។

លោក ត្រាំ ក៏​បាន​បញ្ជាក់​ទៀត​​ថា ការ​ជជែកដេញ​ដោល​ថ្មី​នេះ នឹង​ធ្វើ​ឡើង​នៅ​រដ្ឋ Pennsylvania សម្របសម្រួល​ដោយ​ពិធីករ​ Fox News ២​រូប​គឺ​លោក Bret Baier និង​អ្នក​នាង Martha MacCallum។

ការ​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​លោក ត្រាំ ត្រូវ​បាន​ប្រែប្រួល​ខ្លាំង បន្ទាប់​ពី​លោក ចូ បៃដិន បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​​ការ​ឈរ​ឈ្មោះ​ជា​​បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្កដា ហើយ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​លោក​ស្រី​អនុ​ប្រធានាធិបតី​អាមេរិក កាម៉ាឡា ហារីស។ ការ​ដក​ខ្លួន​របស់​លោក បៃដិន ធ្វើ​ឡើង​ព្រោះ​តែ​កត្តា​សុខភាព និង​វ័យ​របស់​លោក​ ហើយ​ជាពិសេស​គឺ​សម្លេង​គាំទ្រ​ហាក់​ថមថយ​ខ្លាំង​ក្រោយ​ជជែក​ដេញ​ដោល​​ចាញ់​លោក ត្រាំ ដាច់​តែ​ម្ដង​កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ។

សូម​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​លើក​ទី​៦០​នៅ​សហរដ្ឋ​អាមេរិក នឹង​​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ ហើយ​នេះ​ក៏​ជា​ការ​បោះឆ្នោត​ដែល​គ្រប់​គ្នា​​​​មិន​​ថា​តែ​​នៅ​លើ​ទឹក​ដី​អាមេរិក​នោះ​ទេ​ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​​ជា​ខ្លាំង​ ស្រប​ពេល​ពិភពលោក​កំពុង​កើត​មាន​ជម្លោះ​ភូមិសាស្ត្រ​យ៉ាង​សកម្ម​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម