ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្ដេជ្ញាជួយគាំទ្រ ក្រោយកូរ៉េខាងជើងជួបគ្រោះទឹកជំនន់
វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃទី៣ខែសីហាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ការរំលែកទុក្ខដល់លោក គីម ជុងអ៊ុន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីប្រទេសកូរ៉េខាងជើងជួបគ្រោះទឹកជំនន់ ហើយបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ព្រមទាំងខូចខាតផ្ទះសម្បែងអស់រាប់ពាន់ខ្នង។
កូរ៉េខាងជើង បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៧ ខែកក្កដា ដែលបានសម្លាប់មនុស្សមួយចំនួន រួមទាំងមានការជន់លិចលំនៅដ្ឋាននិងដីស្រែចម្ការប្រជាជននៅភាគខាងជើងក្បែរប្រទេសចិន។
លោកពូទីន បាននិយាយតាមបណ្ដាញសង្គមតេឡេក្រាមទៅកាន់លោក គីម ថា៖ «ខ្ញុំស្នើឲ្យអ្នកជួយនាំពាក្យសួរសុខទុក្ខ និងការគាំទ្រដល់អ្នកទាំងឡាយណាដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេដោយសារតែខ្យល់ព្យុះ។ អ្នកតែងតែអាចពឹងផ្អែកលើជំនួយ និងការគាំទ្ររបស់យើង»។
ក្រុងមូស្គូ និងក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តចាប់តាំងពីការបង្កើតឡើងនៃកូរ៉េខាងជើងក្រោយចប់សង្គ្រាមលោកលើកទី២ ហើយទំនាក់ទំនងនេះបានខិតកាន់តែជិតស្និទ្ធខ្លាំងឡើងបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីឆ្នាំ២០២២ទៅលើប្រទេសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសថា នៅសប្តាហ៍នេះ ចំនួនអ្នកស្លាប់ និងបាត់ខ្លួនព្រោះទឹកជំនន់នៅកូរ៉េខាងជើង អាចកើនឡើងដល់ចំនួន ១៥០០នាក់។
លោក គីម ជុងអ៊ុន បានច្រានចោល និងនិយាយរិះគន់ចំពោះរបាយការណ៍នេះថាជា «យុទ្ធនាការលាបពណ៌ដើម្បីនាំមកនូវភាពអាម៉ាស់ និងធ្វើឲ្យខូចមុខមាត់» របស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិនេះ ទំនងជាអាចមានឥទ្ធិពលខ្លាំងទៅលើកូរ៉េខាងជើង ដែលជាប្រទេសឯកោ និងក្រីក្រ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ខណៈទីនោះទៀតសោតមានការកាប់បំផ្លាញព្រៃឈើ ដែលជាហេតុធ្វើឲ្យងាយរងគ្រោះដោយសារទឹកជំនន់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព