ព័ត៌មានជាតិ
ក្រសួងអប់រំ បញ្ចប់បណ្ដុះបណ្ដាល អក្ខរកម្មឌីជីថល ដល់ ១០ វិទ្យាល័យ នៅសៀមរាប
លោក វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព កម្មវិធីបិទសិក្ខាសាលា ស្តីពី អក្ខរកម្មឌីជីថល នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសិស្សានុសិស្ស ទាំងចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ចំនួន ៣២៩ នាក់ ស្រី ២០៤ នាក់ មកពីវិទ្យាល័យចំនួន ១០ ក្នុងខេត្តសៀមរាប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងជួយយុវជនឱ្យយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលមាឱ្យមានប្រសិទ្ធិភាព វិធីសាស្ត្រការពារហានិភ័យលើប្រព័ន្ធអនឡាញ ឈ្វេងយល់ពីអ្វីដែលជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ បច្ចេកទេសថតរូប សរសេរសាច់រឿង និងចេះបង្កើតវីដេអូរអប់រំខ្លី សម្រាប់ចែករំលែកតាមប្រព័ន្ធអនឡាញ។
ដោយមានការសហការរៀបចំ ពីក្រុមហ៊ុន SmartAxiata ព្រមទាំងឧបត្ថម្ភគាំទ្រដោយ មូលនិធិ ស.អ. របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងគាំទ្របច្ចេកទេសពី ក្រុមហ៊ុន TikTok និងនិស្សិតស្ម័គ្រចិត្ត កម្មវិធីនេះត្រូវបានពង្រឹងគុណភាពជារៀងរាល់ឆ្នាំ និងផ្តល់ឱកាសឱ្យសិស្សនៅសាលាឆ្ងាយៗបានចូលរួមសិក្ខាសាលាតាមប្រព័ន្ធ Zoom ព្រមទាំងផ្តល់ឱកាសឱ្យសិស្សទាំងអស់ធ្វើការជាក្រុម ក្នុងការផលិតវីដេអូអប់រំខ្លី ស្តីពី អក្ខរកម្មឌីជីថល ដើម្បីផ្សព្វផ្សាយ និងចូលរួមប្រកួតយកជ័យលាភីពីក្រុមហ៊ុនស្មាត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា