Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបញ្ជូនមន្ត្រីយោធាម្នាក់ទៅតុលាការ ពាក់ព័ន្ធបណ្ដឹងរបស់នារីម្នាក់ពីបទរំលោភសេពសន្ថវៈ

បានផុស

នៅ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤សីហា ឆ្នាំ២០២៤ បានបញ្ជូនមន្ត្រីយោធាម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ តាមពាក្យបណ្ដឹងរបស់នារីម្នាក់ដែលប្ដឹងពីបទចាប់រំលោភសេពសន្ថវៈ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី៤សីហា ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ករណីនេះកម្លាំងជំនាញបានអនុវត្តតាមបណ្ដឹងរបស់ជនរងគ្រោះ ដែលប្ដឹង​ចោទ​លើជនសង្ស័យ ខណៈជនសង្ស័យឆ្លើយថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះនោះទេ គឺជារឿងត្រូវរ៉ូវគ្នា។​ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ករណីនេះជនស្ស័យបានចូលមកសារភាពនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ក្រោយកើតហេតុភ្លាមៗ ហើយក៏ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល និងកសាងសំណុំរឿងបញ្ជូនតែម្ដង។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ប្ដឹងចោទលើជនសង្ស័យឈ្មោះ កែវ សកល ហៅ ទី ភេទប្រុស មុខរបរ យោធា ឋាន្តរសក្តិ វរសេនីយ៍ឯក ពីបទចាប់រំលោភសេពសន្ថវៈ នៅចំណុចផ្លូវ បេតុង ocic ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២សីហា និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីអនុវត្តបន្ត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា២១ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

Sokha Hotels

ព័ត៌មានពេញនិយម